33.6 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

អាមេរិក ធ្វើសមយុទ្ធផ្លូវអាកាសជាមួយប្រទេសកូរ៉េខាងត្បូងខណៈកូរ៉េខាងជើង បាញ់មីស៊ីលគំរាម

- Advertisement -spot_img

សហរដ្ឋអាមេរិក បានធ្វើសមយុទ្ធតាមផ្លូវអាកាសជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលមានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។

សមយុទ្ធយោធានេះ កើតឡើងស្របពេលដែលប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលផ្លោង២ថ្ងៃជាប់ៗគ្នា។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា សមយុទ្ធដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ បានបង្ហាញពីសមត្ថភាពការពារ និងការត្រៀមខ្លួនដ៏លើសលប់របស់សម្ព័ន្ធមិត្ត។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូង, សមយុទ្ធនេះ បានពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នា និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការការពារឧបទ្វីបកូរ៉េ និងអនុវត្តការទប់ស្កាត់បន្ថែមទៀត។

ចំណែកក្រសួងការពារជាតិទីក្រុងតូក្យូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជប៉ុនបានហោះហើរយន្តហោះចម្បាំង F-15 លើសមុទ្រជប៉ុន ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក B-1 និងយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក។ ទីក្រុងតូក្យូ បានហៅបរិយាកាសសន្តិសុខថា “កាន់តែធ្ងន់ធ្ងរឡើងៗ” បន្ទាប់ពីមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង ធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ បានធ្លាក់ក្នុងសមុទ្រជិតឆ្នេរភាគខាងលិចរបស់ប្រទេសជប៉ុន បន្ទាប់ពីកូរ៉េខាងជើង ព្រមានពីការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះសមយុទ្ធយោធាដែលបានគ្រោងទុកដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Hwasong-15 ចេញពីអាកាសយានដ្ឋានក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ទី១៨ខែកុម្ភៈ នៅក្នុងអ្វីដែលខ្លួនហៅថា សមយុទ្ធបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបដ៏គួរឲ្យភ្ញាក់ផ្អើល៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img