27.8 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

អាមេរិក ទទួលស្គាល់ថា ពិតជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream មែន

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា មន្ត្រីអាមេរិកទទួលស្គាល់ថា ពួកគេពិតជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ប្រាកដមែន ដោយលើកហេតុផល ដើម្បីការពារទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំង ។

លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីថ្ងៃអាទិត្យថា “សហរដ្ឋអាមេរិកបានសម្រេចចិត្តធ្វើបែបនេះ ដោយសារតែពួកគេគិតថា រុស្ស៊ីបានសហការយ៉ាងស្អិតរមួតជាមួយអាល្លឺម៉ង់ ពាក់ព័ន្ធនឹងបំពង់បង្ហូរប្រេង Nord Stream ក្នុងរយៈពេល ២០ ឬ ៣០ ឆ្នាំកន្លងមកនេះ“ ។

លោក Lavrov បានពន្យល់ថា “ឥទ្ធិពលធនធានថាមពលរបស់រុស្ស៊ី និងបច្ចេកវិទ្យាអាល្លឺម៉ង់ បានចាប់ផ្តើមគំរាមកំហែងដល់ទីតាំងផ្តាច់មុខជាច្រើននៃសាជីវកម្មអាមេរិក ដូច្នេះទើបទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបំផ្លាញសម្ព័ន្ធភាពរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំង ដោយធ្វើការវាយប្រហារបំពង់បង្ហូរប្រេងដែលត្រូវបានសាងសង់ឡើង ដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈប្រទេសអាល្លឺម៉ង់” ។

លោក Lavrov ទំនងជា សំដៅទៅលើការសារភាព ដែលធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការ នយោបាយលោកស្រី Victoria Nuland ក្នុងអំឡុង ពេលសវនាការ ព្រឹទ្ធសភានៅចុងខែមករា ដោយលោកស្រីបាននិយាយនៅពេលនោះថា “រដ្ឋបាលរបស់យើងពិតជារីករាយណាស់ដែលដឹងថា បំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 ឥឡូវនេះជាដុំដែកនៅបាតសមុទ្រ” ។

លោក Lavrov បានបន្តទៀតថា “ភាពឃោរឃៅរបស់អ្នកនយោបាយលោកខាងលិចត្រូវបានគេដឹងយ៉ាងច្បាស់ក្រឡែត ហើយសកម្មភាពនេះគឺជាការញុះញង់ឲ្យអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ជាពិសេសលោកខាងលិចទាំងមូលបានយកសង្គ្រាមនៅអ៊ុយក្រែនប្រឆាំងរុស្ស៊ី និងឆ្លៀតឱកាសនេះបំផ្លាញការសហការថ្មីរវាងអាល្លឺម៉ង់ និងរុស្ស៊ី” ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកកាសែតស៊ើបអង្កេតដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ Seymour Hersh បានចេញផ្សាយរបាយការណ៍មួយ ដោយបន្ទោសលើទីក្រុងវ៉ាស៊ីនតោនចំពោះការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream មួយនេះកាលពីឆ្នាំមុន ៕

ប្រភព​ The Econimic Times ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img