អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងការពារជាតិអាមេរិកនឹងបញ្ចេញយុទ្ធសាស្ត្រការពារជាតិថ្មីក្នុងពេលឆាប់ៗនេះ ។
លោក Ryder បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “ការបញ្ចេញយុទ្ធសាស្ត្រនេះ នឹងបន្តផ្តោតលើប្រទេសចិនជាបញ្ហាប្រឈម ប៉ុន្តែក៏ទទួលស្គាល់ថា ប្រទេសដូចជា រុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ក៏នឹងបន្តផ្តល់ការងារឲ្យដើរតួយ៉ាងសំខាន់នៅក្នុងផ្នែកសន្តិសុខ និងជំហរការពារជាតិរបស់យើងផងដែរ”។
ទន្ទឹមនោះ យុទ្ធសាស្ត្រការពារជាតិថ្មីនេះ ផ្តល់អាទិភាពមិនត្រឹមតែបញ្ហាប្រឈមរបស់ចិនក្នុងឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងហៅវាថា ជាការប្រឈមរបស់រុស្ស៊ីនៅអឺរ៉ុបផងដែរ ។
ការដាក់ចេញយុទ្ធសាស្ត្រការពារជាតិថ្មីនេះកើតឡើងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ខណៈកាលពីថ្ងៃទី ១២ ខែតុលា រដ្ឋបាលលោក ចូ បៃដិន បានបញ្ចេញយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ ដែលដាក់ប្រទេសចិនថាជាបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងជាផលវិបាកបំផុតសម្រាប់សហរដ្ឋអាមេរិក ។
យោងតាមឯកសារនេះ ទីក្រុងប៉េកាំង គឺជាគូប្រជែងតែមួយគត់របស់ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានចោទប្រកាន់ថា កំពុងស្វែងរកការបង្កើនសមត្ថភាពសេដ្ឋកិច្ច ការទូត និងយោធារបស់ខ្លួន ដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ៕




ប្រភព U.S Department of Defense ប្រែសម្រួលដោយគីរីដងរែក