27.8 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

អាមេរិក ដកទណ្ឌកម្មពី ស៊ីរីហើយ

- Advertisement -spot_img

អង់គ្លេសបានប្រកាសដកអាជ្ញាប័ណ្ណទណ្ឌកម្មចំនួន ២ ដើម្បីអនុញ្ញាតឲ្យអង្គការអន្តរជាតិធ្វើសកម្មភាពមនុស្សធម៌រយៈពេល ៦ ខែនៅក្នុងប្រទេសស៊ីរីដែលរងគ្រោះដោយរញ្ជួយដី ខណៈបច្ចុប្បន្នរដ្ឋាភិបាលប្រទេសនេះ ស្ថិតនៅក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ។

អាជ្ញាប័ណ្ណទី១ ចេញដោយការិយាល័យអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុ គឺអនុញ្ញាតឲ្យមានសកម្មភាពដោះស្រាយបញ្ហាបន្ទាន់ បន្ទាប់ពីការរញ្ជួយដី ខណៈអាជ្ញាប័ណ្ណទី២ ដែលចេញដោយអង្គភាពរួមត្រួតពិនិត្យការនាំចេញ គឺការលើកលែងសម្រាប់កម្មវិធីមនុស្សធម៌ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស ចំពោះអ្នកទាំងអស់ដែលធ្វើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសស៊ីរី និងតួកគី ។

តាមរយៈអាជ្ញាប័ណ្ណទាំងពីរនេះ គឺមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ ខណៈដូចគ្នានេះ អាមេរិកក៏បានដកចេញនូវអាជ្ញាប័ណ្ណទណ្ឌកម្មផងដែរសម្រាប់រយៈពេល ១៨០ ថ្ងៃចំពោះជំនួយមនុស្សធម៌នៃគ្រោះ រញ្ជួយដីនៅតួគី និងស៊ីរី ។

ពាក់ព័ន្ធនឹងបញ្ហារញ្ជួយដីនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីដើមខែកុម្ភៈថា ទណ្ឌកម្មណាមួយមិនគួរជ្រៀតជ្រែកជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរីឡើយ ។

គួរឲ្យដឹងថា ផ្នែកខ្លះនៃប្រទេសតួកគី និងស៊ីរី បានរងការវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំងក្លា ខណៈគិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់ចុងក្រោយ ដោយសារមហន្តរាយដ៏បំផ្លិចបំផ្លាញមួយនេះបានកើនឡើងដល់ជាង ៣៦,១០០ នាក់ហើយ ៕

ប្រភព The Guardian ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img