33.3 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

អាមេរិក ចុះកិច្ចព្រមព្រៀង ៧៨ លានដុល្លារ រក្សាប្រព័ន្ធការពារដែនអាកាស តៃវ៉ាន់បាន

- Advertisement -spot_img

យោងតាមសារព័ត៌មាន South China Morning Post (SCMP) បានឲ្យដឹងថា តៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ ៧៨ លានដុល្លារ ដើម្បីរក្សាប្រព័ន្ធការពារដែនអាកាស MIM-104 Patriot របស់កោះនេះសម្រាប់រយៈពេល ៥ ឆ្នាំទៀត ។

កាសែត SCMP បានចុះផ្សាយថា “កិច្ចព្រមព្រៀងនេះអំពាវនាវឲ្យក្រុមវិស្វករមកពីទាំងក្រុមហ៊ុន Lockheed Martin និង Raytheon ដែលជាអ្នកម៉ៅការការពារជាតិរបស់អាមេរិក ដាក់ទីតាំងនៅតៃវ៉ាន់សម្រាប់រយៈពេលវែង ហើយនឹងមិនត្រឹមតែជួយកែលម្អសេវាកម្មមីស៊ីល Patriot (PAC-3) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាសម្រាប់ប្រព័ន្ធដំណើរការរបស់យើងផងដែរ” ។

កិច្ចព្រមព្រៀងនេះត្រូវគេរាយការណ៍ថាបានធ្វើឡើង បន្ទាប់ពីកងទ័ពរំដោះប្រជាជនចិន (PLA) បានបាញ់មីស៊ីលចំនួន ១១ គ្រាប់លើកោះតៃវ៉ាន់ ក្នុងអំឡុងពេលសមយុទ្ធយោធាកាលពីខែសីហា ដែលត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះ ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រី Pelosi ដែលជាមន្ត្រីជាន់ខ្ពស់បំផុតទី ៣ របស់សហរដ្ឋអាមេរិកបាននិយាយជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ហើយបានថ្កោលទោសសាធារណរដ្ឋប្រជាមានិតចិន (PRC) ចំពោះការព្យាយាមបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ។

ចាប់តាំងពីឆ្នាំ ២០១៦ ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលរបស់លោកស្រី Tsai បានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានភាពតានតឹង ជាពិសេសការប្ដេជ្ញាម្ដងហើយម្ដងទៀតរបស់ចិនក្នុងការបញ្ចូលកោះតៃវ៉ាន់ចូលទៅក្នុងប្រទេសរបស់ខ្លួន ៕

ប្រភព SCMP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img