រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញពីផែនការ ក៏ដូចជាពិចារណាលើការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅក្នុងសមុទ្រជប៉ុន ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរ ។
រៀបចំសេចក្តីសម្រេចមួយសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបង្កើនសម្ពាធដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ហើយក៏កំពុងពិចារណាលើការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅក្នុងសមុទ្រជប៉ុនផងដែរ ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរ ។
ជាពិសេស សេចក្តីសម្រេចនេះ អាចរួមបញ្ចូលការរឹតបន្តឹងលើការនាំចេញប្រេង និងផលិតផលប្រេងពីកូរ៉េខាងជើង ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមអ្នកហេក Lazarus ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ។
លើសពីនេះ បើទោះជាសេចក្ដីសម្រេចមិនត្រូវបានអនុម័តក៏ដោយ ក៏សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងកូរ៉េខាងជើងដដែល ។
គួរបញ្ជាក់ថាចាប់តាំងពីដើមឆ្នាំមកកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីលចំនួន៣០ លើកហើយ ខណៈទីក្រុងព្យុងយ៉ាងអះអាងថា ការបាញ់សាកល្បងនេះ គឺជាការឆ្លើយតបទៅនឹងការបង្កហេតុ ក៏ដូចជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក ៕




ប្រភព The Japan Times ប្រែសម្រួលដោយគីរីដងរែក




