កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានដាក់ការត្រួតពិនិត្យការនាំចេញលើផលិតផល Gallium និង germanium ដែលប្រើប្រាស់ក្នុងរថយន្តអគ្គិសនី (EVs) និងខ្សែកាបអុបទិក។
ចំណាត់ការរបស់ប្រទេសចិនដែលក្រសួងពាណិជ្ជកម្មរបស់ខ្លួនបាននិយាយថាដើម្បីការពារសន្តិសុខជាតិនោះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថាជាការឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន៕
ទីក្រុងវ៉ាស៊ីនតោន បានទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។
ការប្រកាសនេះធ្វើឡើងនៅមុនថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក និងមុនពេលដែលរដ្ឋលេខាធិការក្រសួងរតនាគារអាមេរិក Janet Yellen ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។
សារធាតុហ្គេម៉ាញ៉ូមត្រូវបានប្រើនៅក្នុងបន្ទះឈីបកុំព្យូទ័រល្បឿនលឿន ប្លាស្ទិក និងក្នុងកម្មវិធីយោធានានាដូចជាឧបករណ៍មើលពេលយប់ ព្រមទាំងឧបករណ៍ចាប់សញ្ញារូបភាពផ្កាយរណបជាដើម ខណៈដែលសារធាតុកាល្យួមត្រូវបានប្រើនៅក្នុងឧបករណ៍ទំនាក់ទំនងវិទ្យុ និងរ៉ាដា ផ្កាយរណប និងអំពូល LED។
បញ្ហានេះគឺជាជំពូកចុងក្រោយនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ដែលបាននិងកំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាដូចជាពន្ធពាណិជ្ជកម្ម ប្រភពដើមនៃជំងឺរាតត្បាត COVID-19 សន្តិសុខតាមអ៊ីនធឺណិត ការចោទប្រកាន់ចារកម្ម និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា។




ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




