30 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

អាមេរិកធ្វើការវាយ ប្រហារយ៉ាងខ្លាំងក្លាទៅ លើទីតាំងកងកម្លាំង អ៊ីរ៉ង់នៅស៊ីរី

- Advertisement -spot_img

សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើមូលដ្ឋានអ៊ីរ៉ង់ចំនួនពីរនៅភាគអាគ្នេយ៍ប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះប្រឆាំងនឹងបុគ្គលិកយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinនិយាយថាការវាយប្រហារត្រូវបានធ្វើឡើងប្រឆាំងនឹងទីតាំង”ប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC)របស់អ៊ីរ៉ង់និងក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់” ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ គាត់និយាយថា “ការវាយប្រហារត្រូវបានធ្វើឡើងប្រឆាំងនឹងកន្លែងបណ្តុះបណ្តាល និងផ្ទះសុវត្ថិភាពមួយនៅជិតទីក្រុង Abu Kamal និង Mayadin រៀងៗខ្លួន។

“ប្រធានាធិបតីមិនមានអាទិភាពខ្ពស់ជាងសុវត្ថិភាពរបស់បុគ្គលិកអាមេរិកនោះទេ ហើយគាត់បានដឹកនាំសកម្មភាពនៅថ្ងៃនេះ ដើម្បីបញ្ជាក់ឱ្យច្បាស់ថាសហរដ្ឋអាមេរិកនឹងការពារខ្លួន បុគ្គលិក និងផលប្រយោជន៍របស់ខ្លួន”។កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានចាប់ផ្តើម “ការវាយប្រហារស្វ័យការពារ” លើអ្វីដែលខ្លួនបាននិយាយថា ឃ្លាំងអាវុធដែលប្រើប្រាស់ដោយ IRGC និងសាខារបស់ខ្លួននៅក្នុងតំបន់ Maysulun ភាគខាងកើតប្រទេសស៊ីរី។

ប្រភព BBC News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img