33.3 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

អាមេរិកថា!!! បើចិនខ្លាំងឬចង់សាក អាចវាយយកកោះ តៃវ៉ាន់ នៅឆ្នាំនេះតែម្តងទៅ

- Advertisement -spot_img

ឧត្តមនាវីឯកអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធទី១៩ខែតុលាថា យោធាអាមេរិក ចាំបាច់ត្រូវត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីឆ្លើយតបទៅនឹងការលុកលុយដ៏មានសក្តានុពលលើកោះតៃវ៉ាន់នៅឆ្នាំនេះ។

ឧត្តមនាវីឯក Michael Gilday ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក គឺជាមន្ត្រីជាន់ខ្ពស់ចុងក្រោយគេបង្អស់នៅទីក្រុងវ៉ាស៊ីនតោន ដែលបានលើកឡើងពីការព្រួយបារម្ភថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចមានឆន្ទៈមុតមាំជាងពេលណាៗទាំងអស់ ក្នុងការដណ្តើមយកកោះតៃវ៉ាន់។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ចំពេលមន្ត្រីសន្តិសុខកំពូលរបស់កោះតៃវ៉ាន់ ព្រមានថា ការប៉ុនប៉ងណាមួយដើម្បីវាយលុកកោះនេះនឹងទទួលបរាជ័យ ហើយប្រែក្លាយប្រទេសចិនឲ្យទៅជាប្រទេសឯកោជាអន្តរជាតិ។


លោក ស៊ី ប្រហែលជា ទទួល បាន អាណត្តិ ប្រាំ ឆ្នាំជាលើកទី៣ ក្នុង ការ ដឹកនាំ ប្រទេស ដែល មាន ប្រជាជន ច្រើន បំផុត លើ ពិភពលោកមួយនេះ ដោយលោកបាន ថ្លែង សុន្ទរកថាដ៏សំខាន់ ក្នុង សមាជ បក្ស កុម្មុយនិស្ត កាល ពី ថ្ងៃ អាទិត្យសប្តាហ៍មុន ដោយពេលនោះ លោក បាន រំលឹក ពាក្យ សច្ចា របស់ លោក ថា នឹងបង្រួបបង្រួម ឬ យក តៃវ៉ាន់ ដោយប្រើកម្លាំង នៅថ្ងៃណាមួយ។

នៅក្នុងកិច្ចពិភាក្សាជាមួយអង្គការមួយ ឧត្តមនាវីឯក Gilday ត្រូវបានសួរអំពីសុន្ទរកថារបស់លោក ស៊ី និងថាតើលោកយល់ស្របទៅនឹងការអត្ថាធិប្បាយដោយឧត្តមនាវីអាមេរិកម្នាក់ទៀត ដែលថាទីក្រុងប៉េកាំងត្រៀមខ្លួនរួចហើយ ដើម្បីដណ្តើមយកកោះតៃវ៉ាន់នៅត្រឹមឆ្នាំ ២០២៧ ដែរឬក៏អត់។

ឧត្តមនាវីឯក Gilday បានប្រាប់អង្គការក្រុមប្រឹក្សាអាត្លង់ទិកថា “វាមិនមែនគ្រាន់តែជាអ្វីដែលប្រធានាធិបតី ស៊ី និយាយនោះទេ។ វាគឺជាអាកប្បកិរិយារបស់ប្រជាជនចិន និងអ្វីដែលពួកគេធ្វើ។ ហើយអ្វីដែលយើងបានឃើញក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះគឺថា ពួកគេបានធ្វើរឿងលឿនជាងការសន្យា។ ដូច្នេះនៅពេលដែលយើងនិយាយអំពីបង្អួចឆ្នាំ២០២៧ នៅក្នុងគំនិតរបស់ខ្ញុំ នោះត្រូវតែជាបង្អួចឆ្នាំ២០២២ ឬអាចជាបង្អួចឆ្នាំ២០២៣”។

គួរបញ្ជាក់ថា ភាពតានតឹងលើបញ្ហាកោះតៃវ៉ាន់ កាន់តែឡើងកម្តៅ បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចទីក្រុង តៃប៉ិ ដែលជាហេតុ ធ្វើឲ្យចិន ខឹងសម្បាយ៉ាងខ្លាំង៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img