នៅវេលាម៉ោង ៨:០០ នាទី ព្រឹកត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ព្រះសង្ឃគង់នៅវត្តអង្គពោធិញ្ញាណព្រះនាម ទ្រិញ កុងកែវ និងព្រះអង្គ កែវ សុវណ្ណារិទ្ធ ព្រះអង្គ ចិន ដោយមានការអញ្ជើញចូលរួមពីលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ លោក សេងស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ និង លោកអ៊ុយ មន មេភូមិឬស្សី ព្រមទាំងប្រជាការពារសង្កាត់ និង ភូមិបាននាំយកទេយ្យទានដែលជាអំណោយទៅចែកជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យឆាប់ឆេះអស់ផ្ទះចំនួន២ខ្នងស្មើហ្នឹងចំនួនមនុស្ស ៥ គ្រួសារក្នុងនោះមានអ្នកស្នាក់នៅបន្ទប់ជួលចំនួន ៣ បន្ទប់ខូចខាតសម្ភារៈទាំងស្រុងកាលពីយប់ថ្ងៃអាទិត្យវេលាម៉ោង ១២,៣៥នាទីយប់ត្រូវដែលមានទីតាំងស្ថិតនៅក្រុមទី១៦ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ នឹង ថ្ងៃ ២៩ ខែ កក្កដា ឆ្នាំ២០២៤សម្ភារៈដែលទទួលបានរួមមាន
-អង្ករមួយបៅទម្ងន់ ៥០ គីឡូក្រាម
-ទឹកសុទ្ធចំនួន១កេះ
-មីចំនួន១កេស
-ត្រីខចំនួន១យួរ
-ទឹកត្រីចំនួន១យួរ
-កន្សែងពោះគោចំនួន១
-ថវិកាក្នុងមួយគ្រួសារទទួលបាន ៥ ម៉ឺនរៀល។
ដោយគិរីដងរែក