26 C
Phnom Penh
Friday, September 20, 2024
- Advertisement -spot_img

អាជ្ញាធរផ្តោតលើការតាមដានការទំនាក់ទំនង ជំនួសការធ្វើតេស្តបែបទ្រង់ទ្រាយធំទេ ដោយសារតែមានការកើនឡើងនៃវីរុ អូមីក្រុង

- Advertisement -spot_img

កំពុងបង្កឲ្យមានការកើនឡើងនៃករណីឆ្លងប្រចាំថ្ងៃដ៏គួរឲ្យព្រួយបារម្ភ ជាមួយនឹងសក្តានុពលនៃការចម្លងកម្រិតខ្ពស់ដែលបណ្តាលឲ្យអាជ្ញាធរសុខាភិបាលបន្តកិច្ចខិតខំកាន់តែខ្លាំង ដើម្បីកាត់បន្ថយការរីករាលដាលដោយផ្តោតលើការតាមដានទំនាក់ទំនងជាជាងការធ្វើតេស្តបែបទ្រង់ទ្រាយធំ។ ដោយមិនមានករណីអ្នកជំងឺសូន្យត្រូវបានកត់ត្រាចាប់តាំងពីវីរុស អូមីក្រុង បានឆ្លងចូលមកកម្ពុជា អាជ្ញាធរសុខាភិបាលបារម្ភថា នេះអាចពន្យារការរាតត្បាតនៃជំងឺកូវីដ-១៩ បន្ថែមទៀត។

លោក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានប្រាប់ខ្មែរថាមស៍កាលពីម្សិលមិញថាទោះបីស្ថានការណ៍កំពុងបង្កឲ្យមានការភ្ញាក់រលឹកក៏ដោយ ក៏វាមិនទាន់ឈានដល់កម្រិតដែលរដ្ឋាភិបាលត្រូវសម្រេចលើវិធានការការពារថ្មីដែរ។ ក្រៅពីអនុវត្តវិធានការដែលមានស្រាប់។

លោកនិយាយថា៖ «អាជ្ញាធរពាក់ព័ន្ធកំពុងខិតខំធ្វើការដើម្បីតាមដានប្រភពនៃការរីករាលដាលវីរុស អូមីក្រុង ប៉ុន្តែវាមានការពិបាកដោយសារតែអត្រាចម្លងមានកម្រិតខ្ពស់ ហើយវារីករាលដាលកាន់តែលឿន និងជាច្រើនបន្ថែមទៀត»។

លោកបន្តថាប្រសិនបើមានករណីឆ្លងជាចង្កោម ហើយមានផលប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរនោះ ពួកគេនឹងបង្កើនការយល់ដឹង និងផ្តល់ព័ត៌មានអំពីវិធានការបង្ការ ដើម្បីការពារខ្លួន ព្រមទាំងវិធានការទប់ស្កាត់ការឆ្លង និងអនុវត្តការកាត់បន្ថយលទ្ធផលធ្ងន់ធ្ងរផងដែរ។

លោកបន្ថែមថាប្រជាពលរដ្ឋទូទៅត្រូវបន្តមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដោយការទទួលចាក់វ៉ាក់សាំង ដើម្បីចៀសវាងការសម្រាកព្យាបាលមន្ទីរពេទ្យ ជាពិសេសនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

លោក ហុក គឹមចេង អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយកាលពីម្សិលមិញថាករណីឆ្លងវីរុស អូមីក្រុង ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ ហើយមេរោគកំពុងរីករាលដាលដូចភ្លើងឆេះព្រៃចូលទៅក្នុងសហគមន៍ ដែលធ្វើឲ្យមានការពិបាកក្នុងការតាមដានប្រភព ទោះបីជាយើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីតាមរកក៏ដោយ។

លោកបន្តថា៖ «មន្ត្រីសុខាភិបាលកំពុងសហការជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីតាមដានប្រភពចម្បងនៃការរីករាលដាលនៃមេរោគ ហើយការកើនឡើងនេះភាគច្រើនគឺនៅក្នុងសហគមន៍ ហើយវាចាំបាច់ត្រូវគ្រប់គ្រង និងទប់ស្កាត់ វាអាចសម្រេចបានលុះត្រាមានកិច្ចសហប្រតិបត្តិការពីប្រជាជន។

លោកបន្ថែមថា៖ «វានឹងល្អ ប្រសិនបើគ្រប់គ្នាអាចធ្វើតេស្តដោយខ្លួនឯង ដោយប្រើឧបករណ៍តេស្តរហ័ស ហើយប្រសិនបើទទួលបានលទ្ធផលវិជ្ជមានត្រូវរាយការណ៍ទៅកាន់មន្ត្រីសុខាភិបាល។ ប្រសិនបើប្រជាជនធ្វើបែបនេះ នោះវានឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អាជ្ញាធរលើការតាមដានមនុស្សដែលពួកគេបានទាក់ទង។ តាមរយៈការធ្វើដូច្នេះ ពួកគេអាចបញ្ឈប់ការរីករាលដាលជាយថាហេតុ ហើយក្នុងរយៈពេលមួយខែ ករណីនឹងធ្លាក់ចុះយ៉ាងខ្លាំង ឬអាចឈានដល់អ្នកជំងឺសូន្យដែលជាគោលដៅផងដែរ»។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បាននិយាយកាលពីម្សិលមិញថា មន្ត្រីជំនាញកំពុងប្រឹងប្រែងធ្វើការតាមដានទំនាក់ទំនង ព្រោះករណីភាគច្រើនគឺនៅក្នុងរាជធានីភ្នំពេញ។

លោកបន្តថា ដោយពួកគេបានបែងចែកក្រុមដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកសុខាភិបាល ពួកគេសង្ឃឹមថាអ្នកភូមិនីមួយៗនឹងធ្វើតេស្តកូវីដ-១៩ ដោយខ្លួនឯង ហើយអ្នកដែលវិជ្ជមានត្រូវស្វែងរកជំនួយពីគ្រូពេទ្យ និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រាកដថាស្ថានភាពត្រូវបានគ្រប់គ្រង។

លោកបន្ថែមថា៖ «វីរុស អូមីក្រុង បានបណ្តាលឲ្យមនុស្សប្រាំនាក់ស្លាប់ហើយប្រសិនបើមិនមានវិធានការណ៍សកម្មណាមួយត្រូវបានអនុវត្តនោះទេ ករណីស្លាប់បន្ថែមទៀតនឹងត្រូវបានរាយការណ៍»។

ករណស្លាប់ដោយសារវីរុស អូមីក្រុង ដំបូងត្រូវបានរាយការណ៍នៅថ្ងៃទី ៨ ខែមករានៅពេលដែលបុរសអាយុ ២៣ ឆ្នាំត្រូវបានគេរកឃើញថាបានឆ្លងវីរុស អូមីក្រុង នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អ្នកជំងឺបានរួមដំណើរជាមួយបងប្អូនជីដូនមួយដែលបានមកដល់កម្ពុជាពីប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២៧ ខែធ្នូ៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img