23.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

អាជ្ញាធរជំនាញ បង្កើតក្រុមបង្ក្រាបសកម្មភាពចាប់មនុស្សខុសច្បាប់នៅទូទាំងខណ្ឌក្នុងរាជធានី ភ្នំពេញ

- Advertisement -spot_img

អគ្គស្នងការដ្ឋាននគរបាលជាតិតាមរយៈស្នងការនគរបាល រាជធានីភ្នំពេញបានចាត់តាំងក្រុមប្រតិបត្តិការចំនួន៩ ដើម្បីចុះពិនិត្យ ទប់ ស្កាត់និងបង្ក្រាបសកម្មភាពចាប់ឃាត់មនុស្សបែបអនាធិបតេយ្យ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។

ការចាត់តាំងក្រុមប្រតិបត្តិការចំនួន ៩ដើម្បីចុះពិនិត្យទប់ស្កាត់ និងបង្ក្រាបសកម្មភាពចាប់ឃាត់មនុស្សនេះធ្វើឡើងបន្ទាប់ពី គេ សង្កេតឃើញមានក្រុមមនុស្សមួយចំនួនតែងបន្លំខ្លួនជាសមត្ថកិច្ច ដើម្បីឃាត់ខ្លួនមនុស្សហើយនាំទៅសួរចម្លើយដើម្បីជំរិតទារប្រាក់ ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញលោកស ថេត បានបញ្ជាក់ នៅក្នុងសេចក្ដីសម្រេចមួយច្បាប់ កម្រាស់ ១០ ទំព័រ ដែលត្រូវបាន ផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារបានឱ្យដឹងថាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តាំងបញ្ជាការដឹកនាំ និងក្រុមប្រតិបត្តិការចំនួន៩ ក្រុមដើម្បីចុះល្បាតអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបកម្លាំងអនាធិបតេយ្យដែលធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋដោយមិនមានកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋាន ។

លោកនិយាយថា ក្រុមប្រតិបត្តិការនីមួយៗ ត្រូវបែងចែកកម្លាំងដើម្បី ទទួលខុសត្រូវ២៤ ម៉ោង លើ ២៤ ម៉ោងហើយកសាងផែនការ សកម្មភាព និងប្រតិទិនការងារកំណត់តំបន់ស្មុគស្មាញតំបន់ប្រឈមតំបន់កើតមានហេតុការណ៍ញឹកញាប់ ដើម្បីឱ្យការងារទប់ស្កាត់ និងបង្ក្រាបធានាបានប្រសិទ្ធភាព ។

លោកអះអាងថាក្រុមប្រតិបត្តិការនេះ នៅពេលចេញប្រតិបត្តិការគឺ កម្លាំងទាំងអស់ត្រូវធ្វើការងារជាក្រុមត្រូវស្លៀកពាក់ឯកសណ្ឋាន ឈុតប្រយុទ្ធពាក់សញ្ញាសម្គាល់ និងគ្រឿងបន្ទាប់បន្សំរបស់នគរបាលឱ្យបានសព្វគ្រប់មានអាវុធគ្រប់ដៃ និងរៀបចំខ្លួនឱ្យសក្តិសមជា សមត្ថកិច្ច ដែលមានតួនាទីជាអ្នកអនុវត្តច្បាប់ ។ លោកថានៅពេលទទួលព័ត៌មានបានតាមប្រព័ន្ធទំនាក់ទំនងឬប្រភពផ្សេងៗ ពាក់ព័ន្ធនឹងសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋនៅចំណុចណាមួយដោយក្រុម មិនស្គាល់អត្តសញ្ញាណគឺ ក្រុមប្រតិបត្តិការទាំងអស់ត្រូវទំនាក់ទំនងផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកដើម្បីធ្វើសកម្មភាពតាមបង្ក្រាបដោយមិនលើកលែង ។

ឧត្តមសេនីយ៍ឯក ដដែលបន្ថែមថាក្រុម ប្រតិបត្តិការបង្ក្រាបនេះនៅពេលពិនិត្យឃើញជាក់ស្ដែងមានការចាប់ឃាត់ខ្លួនមនុស្សនៅលើ ដងផ្លូវកម្លាំងប្រតិបត្តិការត្រូវអនុវត្តវិធានការដូចជាត្រូវម្ចាស់ការធានាបានប្រៀបក្នុងការគ្រប់គ្រងស្ថានភាពកន្លែងកើតហេតុ ។

លោក ស ថេត បញ្ជាក់ថាអំឡុងពេលប្រតិបត្តិការ និងបង្ក្រាបនៅចំណុចណាមួយប្រធានប្រតិបត្តិការនីមួយៗ ត្រូវរាយការណ៍បន្ទាន់ អំពី ស្ថានភាពកម្លាំងហេតុការណ៍បញ្ហាប្រឈមដំណោះស្រាយជូនបញ្ជាការដឹកនាំដើម្បីមានមូលដ្ឋានរាយការណ៍ និងសុំយោបល់ដឹកនាំបន្ត ។ ត្រូវជៀសវាងឱ្យបានក្នុង កម្រិត ខ្ពស់ចំពោះ ការប្រើប្រាស់អាវុធធ្វើជាដំណោះស្រាយជាមួយបញ្ហា។ ប៉ុន្តែក្នុងលក្ខខណ្ឌ ដើម្បីការពារពី ការ គំរាមកំហែងត្រូវប្រើប្រាស់ឱ្យ ស្របតាមវិជ្ជាជីវៈ និងមានការគិតគូរ ពីហានិភ័យដល់ ប្រជាពលរដ្ឋដែលនៅជិតៗ ទីកន្លែងនោះ ។

ប្រធានសមាគមការពារ សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជាលោក នី សុខា ប្រាប់សារព័ត៌មានគីរីដងរែក កាលពីម្សិលមិញថាការ បង្កើតក្រុមបង្ក្រាបនេះ មិនមែនជារឿងថ្មីនោះទេចំពោះភាពអសន្តិសុខ សុវត្ថិភាព នៅភ្នំពេញ។

លោកថា៖« យើងដឹងហើយថាមានក្រុមអន្តរាគមន៍ ច្រើនបើមើលក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថកិច្ចនៅពេលបង្កើតក្រុមមួយហើយ ទៅជាន់ក្រុមមួយទៀត តែមិនព្រមពង្រឹងក្រុម ដែលមានស្រាប់គឺ បង្កើតគ្រាន់តែជាការល្អមើល »។

លោកបញ្ជាក់ថា ៖ « ការបង្កើតក្រុមបង្រ្កាបនេះក៏មិនទាស់ខុសអ្វីដែរ ប៉ុន្តែអ្វីដែលសំខាន់ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពសម្រាប់ក្រុម ដែលបានបង្កើតក្រោយហ្នឹងព្រោះជាទូទៅឃើញថាមានច្រើនក្រុមរួចទៅហើយតែអនុវត្តហាក់ពុំមា ប្រសិទ្ធភាពហើយតែងទៅបង្កើតក្រុមមួយទៀត » ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img