31.3 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

អាជ្ញាធរខេត្តព្រះ សីហនុឱ្យម្ចាស់ទីតាំងធ្វើស្ថិតិជនបរទេសដែលស្នាក់នៅ និងធ្វើការនៅទីតាំងរបស់ខ្លួន

- Advertisement -spot_img

រដ្ឋាបាលខេត្តព្រះសីហនុបានណែនាំឱ្យម្ចាស់ឬអ្នកគ្រប់គ្រង ទីតាំង និងម្ចាស់អគារធ្វើរបាយការណ៍ផ្ញើមកកាន់អាជ្ញាធរអំពីវត្តមាជន ជាតិបរទេស ដែលស្នាក់នៅ និងធ្វើការនៅទីនោះ ។ ការណែនាំនេះ ត្រូវបានដាក់ឱសានុវាទឱ្យបានមុនថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ២០២២ជា កំណត់ ។

រដ្ឋបាលខេត្តព្រះ សីហនុ នៅថ្ងៃទី៩ ខែកញ្ញា បានដាក់ចេញ សេចក្តីណែនាំដល់ម្ចាស់ឬអ្នកគ្រប់គ្រងទីតាំង/អគារត្រូវស្រង់ស្ថិតិវត្តមាន ជនបរទេស ដែលបានមកស្នាក់នៅនិងបម្រើការងារនៅក្នុងទីតាំងឬអគារ ដែលខ្លួនគ្រប់គ្រង ហើយត្រូវបានផ្ញើទៅកាន់អាជ្ញាធរ មូលដ្ឋានជាប្រចាំ ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ព្រះសីហនុ បាននិយាយបញ្ជាក់ ពីគោលបំណងថាការធ្វើ បែបនេះ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពដល់ជនបរទេស ដែលបានមកស្នាក់នៅ និងប្រកបមុខរបរក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះ សីហនុ ។

ក្នុងលិខិតដែលត្រូវធ្វើរបាយការណ៍ផ្ញើទៅអាជ្ញាធរដោយម្ចាស់ឬ អ្នកគ្រប់គ្រងទីតាំងបានបង្ហាញថាមិនអនុញ្ញាតឱ្យម្ចាស់ឬអ្នកគ្រប់គ្រង ទីតាំងអាជីវកម្មទទួលយកជនបរទេស ដែលគ្មានលិខិតឆ្លងដែន ឬ គ្មានទិដ្ឋាការឱ្យស្នាក់នៅ និងបម្រើការទីតាំងរបស់ខ្លួនគ្រប់គ្រង ឡើយហើយក៏មិនត្រូវឱ្យមានអំពើជួញដូរមនុស្សជួញដូរពលកម្មជួញដូរផ្លូវភេទការបង្ខាំងឬការធ្វើទារុណកម្មកើតឡើងនៅទីតាំងរបស់ ខ្លួននោះដែរ ។

ក្នុងលិខិតដដែលបាននិយាយថា ៖ «ក្នុងករណីខ្ញុំបាទ / នាងខ្ញុំ [ ម្ចាស់ ឬ អ្នកគ្រប់គ្រង ទីតាំង ] ល្មើសនឹង ប្រការណាមួយនោះ ខ្ញុំ បាទ / នាងខ្ញុំ [ ម្ចាស់ ឬ អ្នកគ្រប់គ្រង ទីតាំង ] នឹងទទួលខុសត្រូវចំពោះមុខច្បាប់ » ។

អ្នកនាំពាក្យ សាលាខេត្ត ព្រះសីហនុ លោកឃាង ភារម្យ បានប្រាប់ គីរីដងរែក ពីម្សិលមិញថា រដ្ឋបាលខេត្តបានដាក់ចេញនូវសេចក្ដី ណែនាំខាងលើជូនម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងអគាររួចហើយដោយរដ្ឋបាលខេត្ត ព្រះ សីហនុទុកពេលវេលាសម្រាប់ពួកគាត់ចំនួន ១៤ ថ្ងៃ ដើម្បីធ្វើស្ថិតិជនបរទស ដែលស្នាក់នៅ និងបម្រើការនៅក្នុងទីតាំងរបស់ខ្លួនបន្ទាប់មក ត្រូវរាយការណ៍ពីស្ថិតិ នោះមកកាន់អាជ្ញាធរ ជាកំហិត ។

លោកបាននិយាយថា ៖ « ប្រសិនបើម្ចាស់ទីតាំងមិនសហការហើយ ផ្ដល់ទីតាំងដោយលួចលាក់ប្រើប្រាស់ជនបរទេស ដែលគ្មានឯកសារ គ្រប់គ្រាន់ឬក៏ជួលអគារឱ្យជនបរទេសដែលគ្មានឯកសារគ្រប់គ្រាន់ នោះគាត់នឹងទទួលខុសច្បាប់ចំពោះមុខច្បាប់ » ។

ទាក់ទិននឹងបញ្ហានេះដែរ កាលពីពេលកន្លងមកលោកគួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រកាសដាក់ចេញនូវវិធានការក្ដៅចំពោះទីតាំងកាស៊ីណូ និងទីតាំងអាជីវកម្មផ្សេងទៀតប្រសិនបើរកឃើញករណីបាញ់សម្លាប់ការ ចាប់បង្ខាំងការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ ។

លោកព្រមានថាអាជ្ញាធរខេត្ត នឹងបិទផ្អាកអាជីវកម្មហើយស្នើសុំគោលការណ៍ទៅរដ្ឋាភិបាលដើម្បីដកអាជ្ញាប័ណ្ណជាស្ថាពរ លែងឱ្យរកស៊ី នៅក្នុងខេត្តព្រះសីហនុតទៅទៀតក្នុងករណីខាងលើនៅតែបន្តកើតឡើង ។ ដោយឡែកចំពោះ ជនល្មើសដែលបានឃាត់ខ្លួន នឹងបញ្ជូន ទៅផ្តន្ទាទោសតាមច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការលើកលែង ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img