37 C
Phnom Penh
Tuesday, March 11, 2025
- Advertisement -spot_img

អាជ្ញាធរខេត្តកំពង់ឆ្នាំងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនាំគោក្របីមកចាក់វ៉ាក់សាំង

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងគោក្របីបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ ២០២៤ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋនាំគោក្របីមកចាក់វ៉ាក់សាំងឲ្យទាន់ពេលវេលា ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វគោក្របីនៅព្រឹកនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ចាន់មុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថាបងប្អូនដែលយកគោក្របីមកចាក់ទាន់ពេលវេលាដោយមិនចំណាយលុយកាក់នោះទេ ហើយការចាក់ថ្នាំការពារ គឺប្រសើរជាងការព្យាបាល ឧទាហរណ៍ប្រសិនបើប្អូនមិនយកគោក្របីមកចាក់វ៉ាក់សាំងទេនៅពេលថ្ងៃក្រោយវាកើតជំងឺបងប្អូននឹងទៅរកសេវាព្យាបាលនិងត្រូវចំណាយអស់ថវិកាជាពុំខាន។ ជាមួយគ្នានេះសូមបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពសត្វ ហើយបើអាចសូមផ្លាស់ប្ដូរពីការចិញ្ចឹមគោដែលមានពូតូចៗមកចិញ្ចឹមគោដែលមានពូជធំៗវាអាចជួយបង្កើនអាជីវភាពគ្រួសាររបស់បងប្អូនបានដែរ។

យោងតាមរបាយការណ៍របស់ លោកគ្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុជាព្យាបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាខេត្តកំពង់ឆ្នាំងមានសត្វជាង៤លានក្បាល ក្នុងនោះគោក្របីជាង ២លាន ៥០ម៉ឺនក្បាលបក្សីជាង២លានក្បាល ពពែជាង២ពាន់ ក្បាល។ ដោយឡែកថ្ងៃនេះសម្រាប់ការចាក់ថ្នាំបងប្អូនប្រជាពលរដ្ឋនៅឃុំពពកនាថ្ងៃនេះមានចំនួន ៥ក្បាល។ បើការចាក់វ៉ាក់សាំង នៅថ្ងៃនេះមិនអស់ទុក ឱ្យមន្ត្រីពេទ្យសត្វភូមិចាក់បន្តរហូតដល់អស់គោក្របីបងប្អូនប្រជាពលរដ្ឋក្នុងឃុំខ្លុងពពក៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img