28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

អភិបាលបាលខណ្ឌពោធិ៍សែនជ័យ នាំយកអំណោយជាអាវរងា ភួយ ក្រមា និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់មនុស្សវ័យចាស់ ចំនួន ៧០នាក់

- Advertisement -spot_img

ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋមានវ័យចំណាស់និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គ មហាសេនាបតីតេជោ  ហ៊ុន  សែន  ននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធានកាកបាទក្រហមកម្ពុជា  តាតាមរយលោក ឃួង  ស្រេង  អភិបាល  នៃគណៈអភិបាលរាជធានីភ្នំពេញ  ចែកជូនមនុស្សវ័យចំណាស់សរុបចំនួន  ៧០នាក់  ក្រោមវត្តមានលោកស្រី  មុំ  ចាន់ដានី  ប្រធានមន្ទីសង្គមកិច្ច  តំណាង ឱ្យអភិបាលរាជធានីភ្នំពេញ  និង  លោក  ហែម  ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី០៤ ខែធ្នូ  ឆ្នាំ២០២១នេះ។ 

លោកស្រី មុំ  ចាន់ដានី បានលើកឡើងថា ដោយសាររដូវត្រជាក់ បានចូលមកដល់ ដូច្នេះថ្នាក់ដឹកនាំយើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ និងផ្ដាំផ្ញើដល់មន្ត្រីក្រោមឱវាទ ឱ្យមើលថែ និងសួរសុខ ទុក្ខដល់បងប្អូនលោកពូ អ្នកមីង ដែលជាក់ស្ដែង អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានធ្វើការចែកជូននូវអំណោយមួយចំនួនជូននាពេលនេះ។

លោកហែម  ដារិទ្ធិ  អភិបាលខណ្ឌពោធិ៍សែនជ័យក្នុងពិធីខាងលើ ក៏បានសំណូមពរឱ្យអុំពូមីង បន្តថែមរក្សាសុខភាព ជាពិសេស បន្តអនុវត្តវិធានការ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនថែមទៀត ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលកម្ពុជាយើង កំពុងទប់ស្កាត់ជំងឺនេះបានល្អប្រសើរហើយនោះ ។

សូមបញ្ជាក់ថា អំណោយដែលផ្ដល់ជូននាឱកាសនេះ ក្នុង០១នាក់  ទទួលបាន៖ -អាវរងា  ០១-ភួយ  ០១-ក្រមា  ០១ ម៉ាស  ០១ប្រអប់ និងថវិកា៥០,០០០រៀល ៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img