20.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

អភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវដល់បងប្អូនប្រុងប្រយត្ន័ខណៈពេលជំនន់ទឹកភ្លៀងឡើងខ្ពស់

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំងមានស្ថានភាពជំនន់ទឹកភ្លៀងបានកើនឡើង បណ្ដាលឱ្យទំនប់បារាំង ទឹកហូរខ្លាំងកាត់ពីលើ បណ្ដាលឱ្យខ្នងទំនប់ ជួបលំបាកក្នុងការធ្វើដំណើរ  និងមានអាហានិភ័យខ្ពស់អាចបង្ករគ្រោះថ្នាក់ អាជ្ញាធរក្រុងកំពង់ឆ្នាំងអំពាវនាវឲ្យបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់រួមទាំងអ្នកនេសាទផងសូមមានការប្រុងប្រយ័ត្ន ។

យោងទៅតាមស្ថានភាពជំនន់ទឹកភ្លៀងបានហូរកាត់លើខ្នងទំនប់បារាំង ដែលមានហានិភ័យ ដល់ការធ្វើដំណើរឆ្លងកាត់ ដូចជាជិះ ម៉ូតូ និង ថ្មើជើង ជាដើមប៉ុន្តែក៏មានរថយន្តអាចបើកឆ្លងកាត់បាននៅឡើយ។

ស្ថិតក្នុងស្ថានភាពលំបាកក្នុងការធ្វើដំណើរប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់ទំនប់បារាំងត្រូវជួលរម៉កកង់បីដឹកម៉ូតូ របស់ខ្លួន បើកឆ្លងកាត់ទឹកហូរ លើខ្នងទំនប់បារាំង ក្នុងម៉ូតូមួយគ្រឿងថ្លៃ ៥ពាន់ រៀល ចំណែកនៅស្ពានឈឺ ចំណុចដើមពោធិ៍ វិញ ថ្លៃសែងម៉ូតូឆ្លងកាត់ស្ពាននិងសែងឡើងតាមកាំជណ្ដើរក្នុងម៉ូតូមួយគ្រឿង ៦ ពាន់រៀល។

ផ្លូវមួយខ្សែដែលឆ្លងកាត់ទំនប់បារាំងមួយនេះគឺមានសារៈសំខាន់សម្រាប់ ការដឹកទំនិញនិងការអត់ធ្វើដំណើរ ឆ្លងកាត់ពីភូមិកំពុងអូស និងពីស្រុកជលគិរី មកពីរួមខេត្តកំពង់ឆ្នាំង ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាស្ថានភាពទឹកទន្លេផ្សាក្រោម ថ្ងៃទី២៩កក្កដានេះមានកម្ពស់ ៥,១៥ម៉ែត្រ  ទាបជាងឆ្នាំ ២០២២មានកម្ពស់ ៥,៦២ ម៉ែត្រ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img