ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ប្រកួតចុងក្រោយ កម្ពុជាឈ្នះ ថៃដោយលទ្ធផល ៣សិតទល់នឹង២ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា នេះ។
មុនឈានដលើវគ្គសំខាន់នេះ កម្ពុជាបញ្ចប់លេខ២ក្នុងពូល B ដោយឈ្នះហ្វីលីពីន ៣សិតទល់នឹង១ និងចាញ់ថៃ២សិតទល់នឹង៣។
ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជាចាញ់ឥណ្ឌូនេស៊ី ៣សិតទល់នឹង១៕
ដោយគិរីដងរែក