(អន្តរជាតិ)៖ ប្រទេសរុស្សី និងបេឡារុស្ស បានចាប់ផ្តើមសមយុទ្ធយោធា«Allied Resolve 2022 »រួមគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ប្រតិបត្តិការនេះ កំពុងត្រូវបានធ្វើឡើង ដើម្បីបង្ក្រាប និងប្រឆាំងការឈ្លានពានពីខាងក្រៅ ក្នុងអំឡុងពេលប្រតិបត្តិការការពារ ក៏ដូចជាការប្រឆាំងភេរវកម្ម និងការពារផលប្រយោជន៍ជាតិ៕
អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក