កាលពីសម័យដ៏យូរលង់មកហើយមានសេដ្ឋីកំណាចម្នាក់ចិញ្ចឹមឆ្កែកាចមួយហ្វូង ហេីយនៅពេលដែលបាវបម្រេីធ្វេីខុសសេដ្ឋីតែងតែបោះបាវបម្រេីនោះឲ្យឆ្កែសុី។
ថ្ងៃមួយ វាមានបាវបម្រើម្នាក់បានធ្វេីខុស ហេីយសេដ្ឋីបង្គាប់ឲ្យគេយកបាវបម្រេីនោះទៅឲ្យឆ្កែសុីតែបាវបម្រេីនោះបាននិយាយអង្វរករសេដ្ឋីថា៖
-ខ្ញុំបាទបានបម្រើលោកសេដ្ឋីអស់រយៈពេលដ៏យូរមកហើយសូមលោកសេដ្ឋីមេត្តាទុកពេលឲ្យខ្ញុំបាន១០ថ្ងៃមុននឹងបោះខ្ញុំឲ្យឆ្កែសុី ។
សេដ្ឋីក៏យល់ព្រមតាមការស្នើរបស់បាវបម្រេីម្នាក់នោះ ។
បាវបម្រើបានទៅជួបអ្នកមេីលថែហ្វូងឆ្កែហេីយសូមធ្វេីការដាក់អាហារ និងង្ងូតទឹកលាងសម្អាតឆ្កែទាំងនោះហេីយអ្នកមេីលថែឆ្កែក៏យល់ព្រម ។
១០ថ្ងៃបានកន្លងផុតទៅសេដ្ឋីក៏បញ្ជាគេឲ្យបោះបាវបម្រេីនោះទៅឲ្យហ្វូងឆ្កែសុីតែហ្វូងឆ្កែបែរជាមកលិឍជេីងបាវបម្រេីម្នាក់នោះទៅវិញ។
សេដ្ឋីខឹងណាស់ក៏ស្រែកសួរថា ៖
-តេីហ្វូងឆ្កែរបស់អញកេីតអ្វីហ្នឹង?
បាវបម្រេីឆ្លេីយថា៖
-ឱលោកសេដ្ឋីអេីយ ! ខ្ញុំបម្រើហ្វូងឆ្កែតែ១០ថ្ងៃប៉ុណ្ណោះវានៅចងចាំនិងមិនភ្លេចនូវការបម្រេីរបស់ខ្ញុំតែខ្ញុំបម្រើលោកសេដ្ឋីស្ទេីរតែអស់មួយជីវិតរបស់ខ្ញុំទៅហើយតែលោកសេដ្ឋី មិនចងចាំ ហេីយលោកសេដ្ឋី បែរ ជា មក ចង ចាំ កំហុស ដ៏ តូច មួយ របស់ ខ្ញុំ ទៅ វិញ!
សេដ្ឋីភ្ញាក់ខ្លួននិងយល់ដឹងនូវកំហុសរបស់ខ្លួនក៏បញ្ជាគេឲ្យដោះលែងបាវបម្រេីនោះវិញ។
គតិពិចារណា ៖ ត្រូវ មានចិត្តទូលាយនិងត្រូវចេះអធ្យាស្រ័យចំពោះកំហុសកូនចៅក្រោមឱវាទ
អត្ថបទដោយគីរីដងរែក