25 C
Phnom Penh
Tuesday, December 24, 2024
- Advertisement -spot_img

អធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើសេចក្តីជូនដំណឹង ស្តីអំពីការចាប់ផ្តើមផាកពិន័យអ្នកបើកបរបញ្ច្រាសផ្លូវ

- Advertisement -spot_img

អធិការដ្ឋាននគរបាលខណ្ឌចំការមនសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា:ដោយចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តទៅ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបញ្ច្រាសផ្លូវ) នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសមត្ថកិច្ចបញ្ឈប់ការអប់រំហើយ ពីព្រោះសមត្ថកិច្ចបានអប់រំបងប្អូនប្រជាពលរដ្ឋរយៈពេលពីរសប្តាហ៍មកហើយ ។ជាមួយគ្នានោះសមត្ថកិច្ចសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូចបន្តបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បញ្ច្រាសទិស)នៅចំណុចខាងលើ ដោយមិនរៀងចាលឡើយ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឃាត់ម៉ូតូប្រជាពលរដ្ឋ១០គ្រឿងដែលបើកបរមិនគោរពច្បាប់ចរាចរណ៍(បញ្រ្ចាសផ្លូវ)ដើម្បីធ្វើការអប់រំនិងឲ្យត្រឡប់ទៅក្រោយវិញ៕
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពអ្នក និងសង្គមយើងផងដែរ។ សូមអរគុណ

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img