31 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

អត្ថាធិប្បាយ៖ជោគវាសនានៃការវិវឌ្ឍរីកចម្រើនរបស់ជាតិ ត្រូវតែក្ដាប់ជាប់ក្នុងដៃខ្លួនឯង

- Advertisement -spot_img

គមនាគមន៍ជាសរសៃឈាមនៃសេដ្ឋកិច្ចនិងជាចំណងនៃអរិយធម៌។ ឆ្នាំ២០២៤ នៅរដូវកាលផ្លែទុរេនទុំ កម្ពុជាបានប្រារព្ធពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ចំណែកនៅតំបន់ភាគខាងឦសានរបស់ចិនដែលមានចម្ងាយជាង៤ ពាន់គីឡូម៉ែត្រពីខេត្តកណ្តាលនៃកម្ពុជា ផលិតកម្មរថយន្តក៏ជួបនឹងវេលាប្រវត្តិសាស្ត្រដូចគ្នាផងដែរ ខណនៅក្រុង ឆាងឈួន ទីរួមខេត្ត ជីលីន ខ្សែផលិតកម្មឆ្លាតវៃនៃរោងចក្ររថយន្តដំបូងបង្អស់របស់ប្រទេសចិនបានលាន់លឺនូវសូរតន្ត្រីដ៏សប្បាយរីករាយ កម្មករបានបំពាក់ផ្កាបូពណ៌ក្រហមលើក្បាលឡានដឹកទំនិញថ្មីស្អាតមួយគ្រឿង ដើម្បីអបអរសាទរឡានដឹកទំនិញម៉ាក « Jiefang / ចេហ្វាំង » គ្រឿងទី ៩ លានត្រូវតំឡើងរួចរាល់ដាក់ឱ្យប្រើប្រាស់។


« Jiefang / ចេហ្វាំង » ជារថយន្តដំបូងដែលប្រទេសចិនថ្មីផលិតដោយម្ចាស់ការ ហើយជាម៉ាកយីហោឡានដឹកទំនិញល្បីក្នុងទីផ្សារសកល។ រយៈពេលជាង ៧០ ឆ្នាំមកនេះ ចាប់ពី “អ្នករៀន”ក្លាយជាអ្នកបង្កើត ផលិតដោយប្រើប្រាស់បច្ចេកទេសស្នូលរបស់ខ្លួន ទទួលបានការគាំទ្រជាទូទៅពីអតិថិជនពិភពលោកទាំងអឺរ៉ុប អាស៊ីអាគ្នេយ៍ អាហ្រ្វិក មជ្ឈិមបូព៌ាជាដើម ៖ រថយន្តចិនបានជួយដល់ប្រជាជនតាមបណ្ដាប្រទេសនិងតំបន់កាន់តែច្រើនធ្វើដំណើរប្រកបដោយងាយស្រួលនិងផាសុកភាព ផលិតភាពចិនជួយបន្ថែមភាពល្អបវរក្នុងជីវភាពរបស់មនុស្សកាន់តែច្រើន។


ពីឆ្នាំ ១៩៤៩ មក ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ដែលជាហេតុនាំឱ្យសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ពេលដែលយើងនិយាយពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីផលិតភាពរបស់ប្រទេសចិន។
រថយន្តថាមពលស្អាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ ផ្លូវល្បឿនលឿន ស្ពានឆ្លងសមុទ្រ … បច្ចុប្បន្ន ផលិតកម្មចិននៅក្បែរខ្លួន នៅលើមេឃ រត់យ៉ាងលឿនក្នុងតំបន់ត្រូពិច សមិទ្ធផលផលិតភាពចិនបានទៅដល់ភពអង្គារ ហើយបំរុងនឹងដឹកមនុស្សឡើងលើឋានព្រះចន្ទ។ លោក Xi Jinping មេដឹកនាំកំពូលចិនបានលើកឡើងថា ជោគវាសនានៃការវិវឌ្ឍរីកចម្រើនរបស់ជាតិ ត្រូវក្ដាប់ជាប់ក្នុងដៃខ្លួន ។ បន្ទាប់ពីបានខិតខំតស៊ូអស់រយៈពេល ៧៥ ឆ្នាំ ការធ្វើទំនើបកម្មតាមបែបផែនចិនបានបើកនូវផ្ទាំងគំនូរដ៏ល្អអស្ចារ្យ ហើយរំលេចចេញនូវអនាគតដ៏ត្រចះត្រចង់។


ចាប់ពីស្ថាបនលើភាពបាក់បែកដែលបណ្ដាលមកពីការឈ្លានពានអាណានិគម ក្នុងកំឡុងពេល ៧៥ ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធខាងគមនាគមន៍របស់ប្រទេសចិនថ្មីឥឡូវបានតភ្ជាប់គ្នាជាបណ្តាញគមនាគមន៍ដ៏ធំមួយ រង្វង់មិត្តភក្ដិនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានពង្រីកឥតឈប់ឈរ ទំហំសេដ្ឋកិច្ចជាតិកើនឡើងជាលំដាប់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប ប្រជាជនរាប់រយលានទទួលបានជីវភាពធូរធារ។ ច្រកព្រំដែនភាគនីរតីប្រទេសចិន ក្រុមឡានដឹកជញ្ជូនមមាញឹកជារៀងរាល់ថ្ងៃ ទុរេន ស្វាយ ខ្នុរ … ផ្លែឈើស្រស់ៗជាច្រើនរបស់បណ្ដាប្រទេសអាស៊ានត្រូវបាននាំចូលក្នុងទីផ្សារចិនចេញពីទីនេះ។ ផ្លែឈើស្រស់ដែលព្យួរលើមែកនៅថ្ងៃនេះ ថ្ងៃស្អែកក៏អាចបញ្ជូនទៅដល់ដៃរបស់អតិថិជនក្រៅប្រទេសដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

កងប្រវត្តិសាស្ត្របង្វិលទៅមុខជានិច្ច អ្នកតស៊ូដែលរួមចិត្តថ្លើមគ្នាបន្ដកសាងនូវអនាគតដ៏ត្រចះត្រចង់៕

រូបភាព

  • ផ្លែឈើមកពីអាស៊ីអាគ្នេយ៍លក់ដាច់ខ្លាំងក្នុងទីផ្សារចិន
  • ឡានដឹកទំនិញម៉ាក Jiefang / ចេហ្វាំង គ្រឿងទី ៩ លានតំឡើងរួចរាល់អាចប្រើប្រាស់បាន។ Jiefang ជាម៉ាកយីហោផលិតដោយម្ចាស់ការនៃ FAW Group ដែលជាក្រុមហ៊ុនផលិតរថយន្តដំបូងគេបង្អស់របស់ចិន
  • ខ្សែផលិតកម្មនៃរោងចក្ររថយន្ត SERES អាចដំឡើងផលិតបានរថយន្តថាមពលស្អាតមួយគ្រឿងរាល់ ៣០ វិនាទីម្ដង
  • យន្តហោះខ្នាត់ធំចិន C919 ផ្តល់សេវាពាណិជ្ជកម្មជាផ្លូវការចាប់ពីខែឧសភាឆ្នាំ២០២៣កន្លងមក
  • រថភ្លើងល្បឿនលឿនឈ្មោះហ្វូស៊ីង /Fuxing ដែលផលិតដោយប្រទេសចិន
  • រូបសែលហ្វីនៃយានរុករកក្នុងភពអង្គារ«ជូរ៉ុង /Zhurong» របស់ប្រទេសចិនដែលផ្ញើពីផ្ទៃភពអង្គារ
  • ឯកសណ្ឋានអវកាសចិនដែលប្រើសម្រាប់ពេលចុះចតលើភពព្រះចន្ទ

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img