26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

អតីតម្ចាស់ពានជើងឯកពិភពលោក Sindhu ដកខ្លួនចេញពីព្រឹត្តិការណ៍វាយសី នៅទីក្រុង Tokyo ដោយសាររបួស

- Advertisement -spot_img

(តូក្យូ)៖ កីឡាការិនី Pusarla V. Sindhu ដែលជាម្ចាស់ពានរង្វាន់ជើងឯកពិភពលោក ឯកត្តជនផ្នែកនារី ក្នុងឆ្នាំ២០១៩ នោះបានដកខ្លួនចេញពីការប្រកួត ក្នុងព្រឹត្តិការណ៍វាយសីពិភពលោក World Badminton Championships ដែលនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខ ដោយសារតែបញ្ហារបួស។ នេះបើតាមការបញ្ជាក់ពីស្ថាប័នគ្រប់គ្រងកីឡាវាយសីពិភពលោក BWF ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

BWF បានឲ្យដឹងថា បន្ទាប់ពីធ្វើការស្កេន MRI ក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ថា មានការបាក់ឆ្អឹងនៅប្រអប់ជើងខាងឆ្វេងរបស់នាង ហើយបានតែនាំឲ្យម្ចាស់មេដាយ Olympic ចំនួន ២លើករូបនេះឈប់សម្រាកពីការប្រកួត។

កីឡាការិនីវាយសីលំដាប់ទី៧ របស់ពិភពលោករូបនេះរំពឹងថា នឹងដណ្តើមបានមេដាយមាសលំដាប់ពិភពលោក ១គ្រឿងថែមទៀត ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យក្នុងឆ្នាំ២០២២ នេះ បន្ទាប់ពីដណ្តើមបានពានរង្វាន់នៅឯកព្រឹត្តិការណ៍ Singapore Open, Swiss Open និងពានរង្វាន់ Syed Modi International 2022។

សូមជម្រាបថា 2022 BWF World Championships នឹងរៀបចំឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ខាងមុខនៅឯទីលាន Tokyo Metropolitan Gymnasium ស្ថិតក្នុងទីក្រុង Tokyo ប្រទេសជប៉ុន៕

ប្រភព Xinhua news ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img