27 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

អង្គការបរិស្ថានបោះពុម្ពសៀវភៅអំពីសត្វស្លាបជិត ផុតពូជ នៅ កម្ពុជា

- Advertisement -spot_img

សៀវភៅមគ្គុទ្ទេសក៍បក្សីបឹងព្រែកល្ពៅគឺជាការបោះពុម្ពលើកដំបូងដោយអង្គការ Nature Life Cam bo d i a ផលិតដោយសហការ ជាមួយមន្ទីរបរិស្ថានខេត្តតាកែវ ។

សៀវភៅណែនាំបង្ហាញជាចម្បងអំពីភាពសម្បូរបែបនៃប្រភេទសត្វស្លាបនៅបឹងព្រែកល្ពៅដល់សាធារណជនទូទៅប៉ុន្តែ វាក៏ជាឯកសារ យោងសម្រាប់និស្សិតអ្នកស្រាវជ្រាវនិងអ្នកធ្វើការសម្រេចចិត្តផងដែរ ។

សៀវភៅនេះមានរូបថតសត្វស្លាបដែលអមដោយព័ត៌មានសំខាន់ៗ ទាក់ទងនឹងចំណាត់ប្រភេទបក្សីឥរិយាបទ ចំណាកស្រុក បក្សី និង ពេលដែលសត្វស្លាប នៅក្នុងតំបន់នោះស្ថិតនៅការកំណត់អត្តសញ្ញាណជាមូលដ្ឋាន និងស្ថានភាពអភិរក្សនៃប្រភេទនីមួយៗ ។

រូបថតទាំងនេះ តំណាងឱ្យបក្សី ៨៦ ប្រភេទក្នុងចំណោមបក្សី១៣២ ប្រភេទ ដែលត្រូវបានសង្កេតឃើញដោយក្រុមតាមដាននៃអង្គការ Nature Life Cambodia និង ក្រុមអភិរក្សបឹងព្រែកល្ពៅក្នុងរយៈពេល១៥ ឆ្នាំ ចុងក្រោយនេះ ។

លោកឆយ ម៉ិនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវមានប្រសាសន៍ថាសៀវភៅណែនាំមានរូបថតថតដោយអនុរក្សចំណែក អ្នកនិពន្ធ ជា យុវជន ខ្មែរ ស្រាវជ្រាវ ។

គោលបំណងរបស់ អ្នកស្រាវជ្រាវ និងអ្នករួមចំណែកគឺដើម្បីបង្កើនចំណេះដឹងអំពីសត្វស្លាប ។

លោកលឹម វ៉ាតអនុប្រធាននាយកដ្ឋានទេសភាពការពារបឹងព្រែកល្ពៅមានប្រសាសន៍ថា ៖ « វាជាសៀវភៅដ៏សំខាន់ដែល បង្ហាញពីជីវៈចម្រុះនៃតំបន់ដីសើមនេះ … សៀវភៅនេះនឹងពង្រឹងការចូលរួមពីភាគីពាក់ព័ន្ធក្នុងការការពារនិងអភិរក្ស ជាពិសេសធានាបាននូវវត្តមានសត្វស្លាបទាំងអស់នៅក្នុងបឹងព្រែកល្ពៅ ។»

លោក ប៊ូវរសក្សនាយកកម្មវិធីអង្គការសត្វស្លាបប្រចាំកម្ពុជា Bird Life Cambodiaមានប្រសាសន៍ថាសៀវភៅណែនាំនេះ ក៏សម្រាប់អ្នកមើលសត្វស្លាបដែរហើយវាក៏ជារបាយការណ៍ត្រួតពិនិត្យជីវចម្រុះដែលអាចប្រើប្រាស់ដើម្បីគាំទ្រដល់ការ អភិវឌ្ឍន៍ផែនការអភិរក្សនិងគ្រប់គ្រងតំបន់នេះ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img