24.2 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

អង្គការណាតូនឹងមិនអនុញ្ញាតឲ្យរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន

- Advertisement -spot_img

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបាននិយាយកាលពីថ្ងៃសុក្រថា អង្គការណាតូនឹងមិនអនុញ្ញាតឲ្យរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែនដាច់ខាត ពីព្រោះថា “វានឹងក្លាយជាសោកនាដកម្ម” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំឡុងពេលចូលរួមក្នុងសន្និសិទសន្តិសុខទីក្រុង Munich, លោក Stoltenberg ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់អង្គការណាតូសម្រាប់អ៊ុយក្រែន ហើយលោកបានសង្កត់ធ្ងន់ថា សង្គ្រាមបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ។

ប្រមុខណាតូរូបនេះបញ្ជាក់ថា “យើងនឹងមិនអនុញ្ញាតឲ្យប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ឈ្នះសង្រ្គាមនេះនោះទេ ។ វានឹងក្លាយជាសោកនាដកម្មមួយសម្រាប់អ៊ុយក្រែន ប៉ុន្តែក៏មានគ្រោះថ្នាក់ខ្លាំងសម្រាប់យើងផងដែរ” ។

លោក Stoltenberg បានពន្យល់ថា អង្គការណាតូកំពុងធ្វើតាមកិច្ចសហប្រតិបត្តិការយោធាដ៏ជិតស្និទ្ធរវាងរុស្ស៊ី និងចិន ខណៈដែលពួកគេធ្វើលំហាត់សមយុទ្ធរួមគ្នា ទាំងការល្បាតជើងទឹក និងការល្បាតតាមអាកាសរួមគ្នា” ។

ជាចុងក្រោយលោក បាន និយាយទៀត ថា “សង្គ្រាម នៅ អ៊ុយ ក្រែ នកំពុង បង្ហាញពី អសន្តិសុខ មិនត្រឹមតែ ស្ថិត ក្នុង តំបន់ ទេ ប៉ុន្តែវា ជាបញ្ហា សកល ហើយប្រសិនបើ រុ ស្ស៊ី ឈ្នះសង្គ្រាម នៅ អ៊ុយ ក្រែ ន នោះ នឹង ប៉ះពាល់ ដល់ គោលនយោបាយ ការបរទេស និង សន្តិសុខ របស់ ចិន ផង ដែរ” ៕

ប្រភពប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img