29.6 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

អង្ករជាង ២ម៉ឺន ២ពាន់តោន កម្ពុជានឹងនាំចេញទៅទីផ្សារឥណ្ឌូនេស៊ី នៅចុងខែមីនា ឆ្នាំ២០២៤នេះ

- Advertisement -spot_img

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា-ឥណ្ឌូនេស៊ី បានសម្រេចបានកិច្ចព្រមព្រៀងនាំចេញ- នាំចូលអង្ករ ជាថ្មីទៀត ក្នុងបរិមាណចំនួន ២២ ៥០០ តោនដែលនឹងនាំចេញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
ប្រទេសកម្ពុជាបាននាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ីចំនួនពីរលើករួចមកហើយ កាលពីឆ្នាំ២០២៣ កន្លងទៅ។
ការបើកទីផ្សារថ្មីសម្រាប់អង្ករកម្ពុជានាំចេញទៅប្រទេសឥណ្ឌូនេស៊ី នេះគឺជាភាពជោគជ័យមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ការសម្រេចបានកិច្ចព្រមព្រៀងនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវបានកើតមានឡើង បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួប ពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់វិទ្យុបាយ័នថា ក្រុមហ៊ុន ហ្គីន ត្រេឌ របស់កម្ពុជា និងក្រុមហ៊ុន Bulog បានចុះកិច្ចសន្យាទិញ-លក់រួចហើយ កាលពីថ្មីៗនេះ ក្នុងបរិមាណ ២២៥០០ តោន ដែលគ្រោងនឹងនាំចេញជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤នេះ។



ឯកឧត្តម ប៉ែន សុវិជាតិ មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Bulog របស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុន Green Trade របស់កម្ពុជា បានធ្វើការជាមួយគ្នា ដោយចុះកិច្ចសន្យារួចរាល់ ក្នុងបរិមាណ ២២ ៥០០តោន សម្រាប់ការទទួលទិញអង្ករពីកម្ពុជាទៅបំពេញបន្ថែមក្នុងស្តុក ដែលជាសេចក្តីត្រូវការរបស់ឥណ្ឌូនេស៊ី មានន័យថាគាត់ត្រូវការស្បៀង ក្រុមហ៊ុន Bulog ថា គាត់ត្រូវការឆាប់ៗនេះ។ ការនាំចេញរបស់យើងនឹងចាប់ផ្តើមនាំចេញពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ហើយយើងកំណត់រហូតទៅដល់ចប់នៅចុងខែឧសភា»។
ដោយសារតែផលប៉ះពាល់នៃបាតុភូត El Nino នាំឱ្យប្រទេសឥណ្ឌូនេស៊ីមានឱនភាពនៃការផ្គត់ផ្គង់អង្ករប្រមាណ ២,៨ លានតោន ក្នុងអំឡុងខែ មករា ដល់ ខែកុម្ភៈ ឆ្នាំ ២០២៤ ដូច្នេះប្រទេសនេះ ត្រូវការនាំចូលអង្កររាប់លានតោនដើម្បីបំពេញតម្រូវការ។
កាលពីឆ្នាំ ២០២៣ កន្លងទៅ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូនេស៊ីចំនួនពីរលើករួចមកហើយ ក្នុងបរិមាណអង្ករសរុបចំនួន ១៥ ០០០តោន។នេះបើតាមឯកឧត្តម ប៉ែន សុវិជាតិ។

ប្រភព BYON Radio ផ្សាយបន្តដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img