30.3 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

អង់គ្លេស ព្រមាន រុស្ស៊ី ថា នឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន

- Advertisement -spot_img

ចក្រភពអង់គ្លេសនៅថ្ងៃអង្គារទី០១ ខែវិច្ឆិកានេះ បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងមូស្គូ ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ដោយនិយាយថា វិធានការបែបនេះ នឹងធ្វើឲ្យជម្លោះកាន់តែអាក្រក់ទៅៗ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីនរដ្ឋមន្ត្រីការបរទេសលោក James Cleverly ក៏បានជំរុញរុស្ស៊ីកុំឲ្យរារាំងការនាំចេញគ្រាប់ធញ្ញជាតិផងដែរ ហើយនិយាយថា សេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំង ត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យសង្គ្រាម អូសបន្លាយ។

លោក ពូទីន និយាយថា រុស្ស៊ីមិនបាននិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ តែគូសបញ្ជាក់ថា ទីក្រុងកៀវវិញទេ ដែលអាចបង្កើត និងបំផ្ទុះគ្រាប់បែកកខ្វក់។

ប៉ុន្តែ លោក Cleverly លើកឡើងថា វាគឺជាការអះអាងមិនសមហេតុផលដែលថា អ៊ុយក្រែន គ្រោងនឹងបំផ្ទុះគ្រាប់បែកបែបនេះ។ វោហាសាស្ត្ររបស់លោកពូទីន ជុំវិញអាវុធនុយក្លេអ៊ែរ គឺជា ការនិយាយមិនទទួលខុសត្រូវទាល់តែសោះ។

លោក Cleverly បានប្រាប់សមាជិកសភាថា “គ្មានប្រទេសណាមួយនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរទេ។ គ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់ប្រទេសរុស្ស៊ី ឬប្រធានាធិបតីពូទីនទេ។ គាត់គួរតែដឹងច្បាស់ថា សម្រាប់ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់យើង ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងផ្លាស់ប្តូរធម្មជាតិនៃជម្លោះ។ វានឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ី”។

ការព្រមានរបស់លោក Cleverly កើតឡើងមួយថ្ងៃ បន្ទាបពីប្រទេសរុស្ស៊ី សាកល្បងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីមួយគ្រឿង។

នាវាមុជទឹកយុទ្ធសាស្ត្រ ដើរដោយថាមពលនុយក្លេអ៊ែរថ្មីបំផុតឈ្មោះ Generalissimo Suvorov គឺជានាវាទីប្រាំមួយ ក្នុងកងនាវាមុជទឹកមីស៊ីលផ្លោងជំនាន់ទី៤របស់រុស្ស៊ី និងជានាវាធំលំដាប់ទី២ក្នុងថ្នាក់ Borei-A ដែលត្រូវបានធ្វើឲ្យប្រសើរឡើង។ នាវាថ្នាក់ Borei-A នីមួយៗ អាចផ្ទុកមីស៊ីលផ្លោងដល់ទៅ ១៦គ្រាប់ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

ប្រភព Суспільне | Новини ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img