អង់គ្លេសបានយកឈ្នះអាល្លឺម៉ង់ ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជើងឯកអឺរ៉ុប ក្រោយម៉ោងបន្ថែមកាលពីថ្ងៃអាទិត្យ ដើម្បីឈ្នះពានបាល់ទាត់ស្ត្រីធំលើកដំបូងរបស់ខ្លួន។
កញ្ញា Chloe Kelly រកបានគ្រាប់បាល់ឈ្នះនៅពាក់កណ្តាលម៉ោងបន្ថែម បន្ទាប់ពីអាល្លឺម៉ង់មិនអាចកាត់បាល់ជ្រុង។
ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 1-1 បន្ទាប់ពី 90 នាទីនៅកីឡដ្ឋាន Wembley ដោយកីឡាករ Lina Magull សម្រាប់អាល្លឺម៉ង់បានលុបចោលគ្រាប់បាល់របស់ Ella Toone សម្រាប់ក្រុមអង់គ្លេស។
បន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយ កីឡាករអង់គ្លេសបានរាំ ហើយហ្វូងមនុស្សបានច្រៀងចម្រៀងបទ “Sweet Caroline”។ ក្នុងបរិយាកាសដ៏រីករាយក្នុងកីឡដ្ឋានកាលពីថ្ងៃអាទិត្យបានធ្វើឲ្យមានភាពផ្ទុយគ្នានឹងឈុតឆាកហិង្សានៅពេលដែលក្រុមបុរសរបស់ជម្រើសជាតិអង់គ្លេសបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបរបស់ខ្លួនក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ីតាលីនៅកីឡដ្ឋានដូចគ្នាកាលពីឆ្នាំមុន។
កញ្ញា Kelly ដែលបានត្រលប់មកពីរបួសជង្គង់ធ្ងន់ធ្ងរកាលពីខែមេសាបាននិយាយ “ខ្ញុំតែងតែជឿថាខ្ញុំនឹងនៅទីនេះ ប៉ុន្តែនៅទីនេះ និងស៊ុតបញ្ចូលទីដើម្បីឈ្នះ អីយ៉ាស់ ក្មេងស្រីទាំងនេះពិតជាអស្ចារ្យណាស់” ។ “នេះពិតជាអស្ចារ្យណាស់ ខ្ញុំគ្រាន់តែចង់អបអរសាទរឥឡូវនេះ”

ប្រែសម្រួលដោយគីរីដងរែក




