ព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារអស់ជាច្រើន កាលយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១:០០នាទី នៅចំណុចកែងរ៉ារថភ្លើង ស្ថិតនៅក្រុម១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងករណីអគ្គិភ័យនេះ បានឆាបឆេះតូបរបស់ពលរដ្ឋអស់ចំនួ ៩តូបគឺ តូបទិញអេតចាយ ឈ្មោះ ឃួន វុទ្ធី ភេទ ប្រុស ឆេះអីវ៉ាន់ទាំងស្រុង, តូបបញ្ចូលហ្គាស ឈ្មោះ ហ៊ួន ហុង ភេទប្រុស ឆេះសម្ភារខូចខាតទាំងស្រុង, តូបអេតចាយ ឈ្មោះ សេង គង់ ភេទ ប្រុស ឆេះសម្ភារខូចខាតទាំងស្រុង, យានដ្ឋាន ឈ្មោះ ទុយ រ៉ា ភេទប្រុស ឆេះរថយន្តចំនួន ៨គ្រឿង ម៉ូតូ ២ គ្រឿង, តូបឈ្មោះ យី សុធា ភេទប្រុស លក់អីវ៉ាន់គ្រឿងទេស(ចាប់ហួយ) ឆេះខូចខាតទាំងស្រុង, តូបលក់អីវ៉ាន់គ្រឿងទេស ចាប់ហ៊ួយ ឈ្មោះ យី ឆវ័ន ភេទប្រុស ឆេះអីវ៉ាន់ទាំងស្រុង, តូបលក់បាយ ឈ្មោះ ឆៅ ពណ្ណរាយ ភេទប្រុស ឆេះអីវ៉ាន់ខូចខាតទាំងស្រុង និងម៉ូតូសណ្តោងរឺម៉កចំនួន ១គ្រឿង, តូបលក់បាយ ឈ្មោះ លាង ដានី ភេទស្រី ឆេះអីវ៉ាន់លក់ដូរខូចខាតទាំងស្រុង និងតូបឈ្មោះ ម៉េង ផល ភេទប្រុស លក់គ្រឿងភេសជ្ជៈ និងបាយ ឆេះអីវ៉ាន់ទាំងស្រុង។
អគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យសរុប ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៨ រថយន្ត រួមមាន រថយន្តរបស់ស្នងការដ្ឋានខេត្តចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥រថយន្ត, រថយន្តកំពង់ផែស្វយ័តចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២រថយន្ត, រថយន្តកងពលតូចលេខ៧០ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត, រថយន្តកងរាជអាវុធហត្ថខេត្តចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួម ៥រថយន្ត, រថយន្ត ៩១១ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកចំនួន ៤រថយន្ត។ ក្នុងករណីអគ្គិភ័យនេះ មិនបណ្តាលឱ្យរងរបួសដល់មនុស្សឡើយ៕
អត្ថបទ និងរូបភាពដោយ Kiridangrek