20.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

អគ្គិភ័យបានឆាបឆេះវីឡាដ៏ស្កឹមស្កៃមួយកន្លែងដែលកំពុងសាងសង់ យ៉ាងសន្ធោសន្ធៅ

- Advertisement -spot_img

អគ្គិភ័យបានឆាបឆេះវីឡាដ៏ស្កឹមស្កៃមួយកន្លែងដែលកំពុងសាងសង់ យ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រេីនគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវបេតុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃខាងលើ កំពុងតែសាងសង់ របស់ថៅកែក្រុមហ៊ុនJasmine (JM) លក់ ផ្គត់ផ្គង់គ្រឿងសំណង់ ។

កម្មករបម្រើការងារនៅសំណង់ខាងលើ បានឲ្យដឹងថា នៅជាន់ផ្នែកខាងលើ មានក្រុមជាងកំពុងផ្សារដែក ខណៈកំពុងធ្វើការងារ ស្រាប់តែទុស្សេចរន្តភ្លើង បង្កជាអគ្គិភ័យឆាបឆេះសម្ភារៈ ក្នុងអគារតែម្ដង ។

ភ្លាមៗត្រូវបានកម្មករយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ តែមិនឈ្នះ ភ្លើងឆេះកាន់តែខ្លាំង ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង មកពីកងពលតូចលេខ៧០ ២គ្រឿង រថយន្តរបស់ស្នងការក្រុងភ្នំពេញ ៧គ្រឿង រថយន្តស្រាបៀរកម្ពុជា ១គ្រឿង បាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ។ អគ្គិភ័យនេះបណ្តាលឲ្យខូចខាតគ្រឿងសម្ភារៈ ក្នុងភូមិភូមិគ្រឹះអស់មួយចំនួនធំ តែមិនគ្រោះថ្នាក់ដល់មនុស្សទេ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img