26 C
Phnom Penh
Thursday, September 19, 2024
- Advertisement -spot_img

អគ្គិភ័យឆាបឆេះហាង Amazing ក្នុងសង្កាត់ផ្សារកណ្តាលទី១ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

- Advertisement -spot_img

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយ បានឆាបឆេះហាងមួយកន្លែង ឈ្មោះ Amazing បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៦ កែងជាមួយផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យខាងលើបានឆាបឆេះហាងមួយកន្លែង ស្ថិតនៅជាន់ទី២។ ដោយឃើញដូចនេះប្រជាពលរដ្ឋ បានប្រញ៉ាប់ទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ធ្វើការអន្តរាគមន៍ទាក់ទងទៅកាន់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។

ករណីអគ្គិភ័យនេះ កម្លាំងអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ បានឱ្យដឹងបឋមថា នៅមុនកើតហេតុ ទីតាំងខាងលើ កំពុងធ្វើការជួសជុល ដោយផ្សារដែក ក៏បណ្តាលឱ្យមានកម្ទេចផ្កាភ្លើងធ្លាក់ទៅខាងក្រោម បង្កឱ្យកើតជាអគ្គិភ័យឆាបឆេះតែម្តង៕

អត្ថបទ ​និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img