32.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

ឡើងកាន់អំណាចភ្លាម លោកស្រី Liz Truss ទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅ អ៊ុយក្រែន

- Advertisement -spot_img

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោកស្រី Liz Truss បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងការហៅទូរស័ព្ទលើកដំបូងជាមួយមេដឹកនាំបរទេស ចាប់តាំងពីឡើងកាន់តំណែង ខណៈលោកស្រីបានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន និងបានរំលឹកឡើងវិញនូវការគាំទ្រដល់ទីក្រុង កៀវ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។

លោកស្រី Liz Truss (ឆ្វេង) និងលោក Volodymyr Zelensky
ចក្រភពអង់គ្លេស គឺជាអ្នកគាំទ្រអន្តរជាតិដ៏ធំមួយរបស់អ៊ុយក្រែន ដែលបានបញ្ជូនអាវុធប្រឆាំងរថក្រោះជិត ៧០០០ ដើម, មីស៊ីលរាប់រយគ្រាប់ និងរថពាសដែកប្រយុទ្ធជាច្រើនគ្រឿង។ លើសពីនេះ អង់គ្លេសក៏កំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែនផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកស្រី Truss បានឲ្យដឹងថា “នាយករដ្ឋមន្ត្រីបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅល្ងាចថ្ងៃអង្គារទី០៦ខែកញ្ញា ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ចក្រភពអង់គ្លេសចំពោះសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់អ៊ុយក្រែន”។

លោកស្រី Liz Truss​​ “លោកស្រីនាយករដ្ឋមន្ត្រីនិយាយថា លោកស្រីទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ ហើយរីករាយទទួលយកការអញ្ជើញទៅជួបលោកប្រធានាធិបតី Zelensky ក្នុងប្រទេសអ៊ុយក្រែននាពេលឆាប់ៗនេះ”។

គួរបញ្ជាក់ថា លោកស្រី Liz Truss បានទទួលតំណែងជាមេដឹកនាំថ្មីនៃគណបក្សអភិរក្សកាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២២ ហើយបានក្លាយជានាយករដ្ឋមន្ត្រីស្រ្តីទី៣របស់ចក្រភពអង់គ្លេស៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img