មនុស្សចំនួន ៥៧នាក់បានរងរបួស ដោយសាររថភ្លើងក្រោមដីបុកគ្នានៅទីក្រុងម៉ិចស៊ីកូ កាលពីថ្ងៃសៅរ៍ នេះបើយោងតាមបញ្ជីដែលបង្ហាញដោយលេខាធិការសន្តិសុខសាធារណៈរបស់ទីក្រុង ដោយលោក Omar Garcia Harfuch ។
នៅព្រឹកថ្ងៃដដែលរថភ្លើងពីរបានបុកគ្នានៅលើរថភ្លើងក្រោមដីទី៣ របស់ទីក្រុងម៉ិកស៊ិក។ ភ្លាមៗប្រព័ន្ធ ផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង១៤ នាក់បានរងរបួសនៃឧប្បត្តិហេតុនេះ ខណៈមនុស្ស ៤ នាក់ត្រូវបានគេរាយការណ៍ថាជាប់ក្នុងទូ ថភ្លើង ហើយអ្នកទាំងអស់ត្រូវបានជួយសង្គ្រោះ បច្ចុប្បន្ននេះប៉ូលិស កំពុង ស៊ើបអង្កេត លើ ហេតុការណ៍ នេះផងដែរ។
លោក Harfuch បាននិយាយនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា “តាមការណែនាំរបស់ ប្រមុខរដ្ឋាភិបាល Claudia Sheinbaum យើងបានធ្វើបច្ចុប្បន្នភាពបញ្ជីនៃការផ្ទេរមន្ទីរពេទ្យជាមួយនឹងឈ្មោះជនរងគ្រោះ និងកន្លែងដែលពួកគេត្រូវបានផ្ទេរ ហើយអ្នករបួសចំនួន ៥៧ គឺមានអាយុចន្លោះពី ១៦ ទៅ ៩៣ ឆ្នាំ។
សូមរម្លឹកដែរថា មានឧបទ្ទវហេតុធំចំនួន៤បានកើតឡើងលើរថភ្លើងក្រោមដីទីក្រុងម៉ិកស៊ិកក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុគឺការបុករថភ្លើងនៅស្ថានីយ៍ Tacubaya កាលពីថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ ដែលបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និង ៤១ នាក់បានរងរបួស៕




ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




