32 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

ហុងកុងបង្ខំចិត្តប្រើបន្ទប់សណ្ឋាគារដើម្បីដាក់អ្នកជំងឺកូវីដ-១៩

- Advertisement -spot_img

ហុងកុង៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងហុងកុងបានត្រៀមបន្ទប់សណ្ឋាគារជាង ២ម៉ឺនបន្ទប់សម្រាប់អ្នកធ្វើចត្តាឡីស័កនិងព្យាបាល ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីកូវីដ-១៩។

លោកស្រី Lam បាននិយាយថា សណ្ឋាគារចំនួន ២១ បានផ្តល់ទីតាំងរបស់ពួកគេដើម្បីធ្វើការជាមួយនឹងរដ្ឋាភិបាល។បច្ចុប្បន្ននេះ គ្រែមន្ទីរពេទ្យច្រើនជាង ៩០ភាគរយបានពេញហើយ ខណៈដែលអ្នកជំងឺមួយចំនួន រួមទាំងមនុស្សចាស់ ទុកគ្រែដេកនៅខាងក្រៅក្នុងអាកាសធាតុត្រជាក់ ជួនកាលមានភ្លៀងធ្លាក់ទៀត។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលអាជ្ញាធរហុងកុងរាយការណ៍ករណីឆ្លងថ្មីបានកើនជាងមុនដល់ទៅ ៦០ដងក្នុងខែនេះ។

អាជ្ញាធរបាននិយាយថា រថយន្តធ្វើតេស្តចល័តពីប្រទេសចិនដីគោកបានមកដល់ទីក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកនៃវិធានការដើម្បីជួយទីក្រុងបង្កើនការធ្វើតេស្ត។

ក្រុមហ៊ុន CK Asset Holdings ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី Li Ka-shing បាននិយាយថា ខ្លួននឹងផ្តល់បន្ទប់សណ្ឋាគារជាង ៣ពាន់បន្ទប់នៅក្នុងសណ្ឋាគារចំនួន៤ ហើយនៅមានក្រុមហ៊ុនជាច្រើនទៀតដែលបានប្រកាសជួយរដ្ឋាភិបាលហុងកុង៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img