28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ហាងឆេងមាសមួយតម្លឹងតំលៃជាង៣ពាន់ដុល្លារ

- Advertisement -spot_img

តម្លៃមាសតាមបណ្ដាហាងនានានៅក្នុងរាជធានីភ្នំពេញមានការឡើងថ្លែ។ អ្នកជំនាញយល់ថា៖ ទំនោរហាងឆេងមាសមានការកើនឡើង ក្នុងរង្វង់ ៣០០ ដុល្លារ ក្នុងមួយជីដែលហក់​ឡើង​យ៉ាងខ្លាំង​។ ក្រុមហ៊ុន ​PP Link securities បានថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះថា មូលហេតុ​ដែលធ្វើ​ឱ្យតម្លៃ​មាស​កើនឡើង ដោយសារទំនុកចិត្តរបស់អ្នកវិនិយោគ ពោលគឺ ធនាគារកណ្ដាលអាមេរិកនឹងកាត់​បន្ថយ​​អត្រា​ការ​​ប្រាក់ពី ០.២៥ ទៅ ០.៥០ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។

ការប្រកាសកាត់បន្ថយអត្រាការប្រាក់​ធ្វើឱ្យអ្នកអ្នកវិនិយោគអស់​ទំនុកចិត្ត​លើលុយដុល្លារ ដោយពួកគាត់​នឹង​ដក​លុយ​ពីធនាគារដែលគាត់ធ្លាប់វិនិយោគលើប្រាក់​ដុល្លារ​យក​ទៅទិញតម្លៃហាង​ឆេងមាស​វិញ។ ម្យ៉ាងទៀតកត្តា ភូមិសាស្ត្រនយោបាយ និងសង្គ្រាមរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅខ្លាំង ដូច្នេះសញ្ញាណ ភូមិស្ត្រនយោបាយមិនល្អ ដែលរុញច្រានឱ្យតម្លៃហាងឆេងមាស​កើនឡើងខ្លាំង​ដែរ។

កម្ពុជាតម្លៃហាងឆេងមាសនៅលើទីផ្សារលក់ចេញ ៣​​០១២ ដុល្លារក្នុងមួយតម្លឹង ចំណែកឯទីផ្សារអន្តរជាតិ ២៥០០ ដុល្លារក្នុងមួយអោន៕

អត្ថបទដោយ៖ ជ្រៃមាស

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img