33 C
Phnom Penh
Saturday, July 26, 2025
- Advertisement -spot_img

ស្វែងយល់ គោមងារ ឯកឧត្តម នឹង ជំទាវ !!!!!

- Advertisement -spot_img

ការហៅងារឯកឧត្តម លោកជំទាវ ត្រូវបានពលរដ្ឋយល់ថាសម្រាប់ហៅ មន្រ្តីដែលមានឋានៈខ្ពង់ខ្ពស់។

ឯកឧត្តម លោកជំទាវ ជាគោរមងារ ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមរយៈសំណើរបស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្ស។

គោមងារនេះអាច ហៅបានសម្រាប់ឥស្សរជន ដែលមានតួនាទី និងតំណែងស្មើ៖

ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី
ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រី
រដ្ឋលេខាធិការ
អនុរដ្ឋលេខាធិការ
អគ្គនាយក
សមាជិករដ្ឋសភា និងព្រឹទ្ធសភា
ឯកអគ្គរាជទូត
ក្រុមប្រឹក្សារាជធានី ខេត្ត
អភិបាលរាជធានី ខេត្ត
ក្នុងកងកម្លាំងប្រដាប់អាវុធវិញ អ្នកមានឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍ត្រីឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើបម្រើការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួង ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ លុះត្រាណាមាន តួនាទី ជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។

នៅតាមរាជធានីខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរង មានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ។ តែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ។

បើស្វាមីដែលមានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img