កាលពីថ្ងៃទី៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិនិត្យពិភាក្សារបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនជាមួយគណៈប្រតិភូខេត្ត Jiangsu ដែលចូលរួមមហាសន្និបាតលើកទីបួននៃសភាតំណាងប្រជាជនទូទាំងប្រទសចិននីតិកាលទី ១៤ ។ នៅក្នុងកិច្ចពិគ្រោះពិភាក្សា លោក Gao Derong តំណាងប្រជានជនមកពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្មតំបន់ Li Xiahe ខេត្ត Jiangsu បានរាយការណ៍ជូនលោកអគ្គលេខាធិការបក្សអំពីវឌ្ឍនភាពក្នុងការបណ្តុះពូជដែលមានទិន្នផលខ្ពស់ និងធន់នឹងជំងឺ ។ លោក Xi Jinping បានមានប្រសាសន៍ថា “ឧស្សាហកម្មគ្រាប់ពូជគឺមានសារៈសំខាន់បំផុត។ យើងត្រូវអភិវឌ្ឍឧស្សាហកម្មគ្រាប់ពូជ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម “។

លោកXi Jinping តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខគ្រាប់ពូជ និងការអភិវឌ្ឍឧស្សាហកម្មគ្រាប់ពូជ។ លោកមានប្រសាសន៍ថា ” មធ្យោបាយសម្រាប់ដោះស្រាយបញ្ហាហូបចុករបស់ប្រជាជន គឺស្ថិតនៅលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ សន្តិសុខគ្រាប់ពូជគឺទាក់ទងនឹងសន្តិសុខជាតិ។ យើងត្រូវមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រាប់ពូជរបស់ប្រទេសចិន ដើម្បីសម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យាគ្រាប់ពូជ និងគ្រប់គ្រងគ្រាប់ពូជដោយស្វ័យភាព “។

កាលពីខែមេសា ឆ្នាំ២០២២ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅមន្ទីរពិសោធន៍គ្រាប់ពូជឈូងសមុទ្រ Yazhou ក្រុង Sanya ខេត្ត Hainan ។លោកបានបញ្ជាក់សាជាថ្មីថា “ មានតែក្តាប់ជាប់គ្រាប់ពូជចិនយ៉ាងរឹងមាំក្នុងដៃរបស់យើងផ្ទាល់ទេ ទើបយើងអាចធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហាររបស់ចិន និងសម្រេចបាននូវសន្តិសុខស្បៀងអាហារ ។”
“ បើគ្មានគ្រាប់ពូជដែលមានគុណភាពខ្ពស់ទេ នោះការធ្វើទំនើបកម្មកសិកម្មគឺពិបាកសម្រេចបានណាស់»។” “ ការបង្កាត់ពូជជីវសាស្រ្តគឺជាទិសដៅធំ យើងត្រូវពន្លឿនការធ្វើឧស្សាហូបនីយកម្ម ។” ។ល។

ឯកសារលេខ១នៃមជ្ឈិមបក្សកុម្មនីស្តចិនឆ្នាំនេះបានលើកឡើងថា ត្រូវអនុវត្តយុទ្ធនាការអភិវឌ្ឍឧស្សាហកម្មគ្រាប់ពូជយ៉ាងស៊ីជម្រៅ ពន្លឿនការជ្រើសរើសនិងបង្កាត់ពូជ និងផ្សព្វផ្សាយការដាំដុះគ្រាប់ពូជប្រភេទមានការវាយទម្លុះ និងជំរុញឧស្សាហូបនីយកម្មនៃការបង្កាត់ពូជជីវសាស្ត្រ។ លោក Xi Jinping ធ្លាប់មានប្រសាសន៍ថា “ ពូជមួយគ្រាប់អាចផ្លាស់ប្តូរពិភពលោក ហើយបច្ចេកវិទ្យាមួយអាចបង្កើតអច្ឆរយដ៏អស្ចារ្យ “៕
ដោយគិរីដងរែក




