31.1 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ស្វាមីរបស់ម្ចាស់ផលិតផល Lakamo ត្រូវបានជនដៃដល់បាញ់សម្លាប់ ក្នុងករណីចាប់ជម្រិត 

- Advertisement -spot_img

ភ្នំពេញ៖ស្វាមីម្ចាស់ផលិតផល Lakamo គឺលោក ឈួរ ឈុនហួរ អគ្គនាយករង ក្រុមហ៊ុន ព្រី មៀ រ៍ ផាក ត្រូវជាស្វាមីម្ចាស់ ផលិតផល Lakamo ត្រូវបានជនល្មើសចាប់ជម្រិតទារប្រាក់ចំនួន ២០ ម៉ឺនដុល្លារ និងបានបាញ់សម្លាប់នៅក្នុងផ្ទះតែម្តង ហើយជនដៃដល់ក៏បាញ់សម្លាប់ខ្លួនឯងផងដែរ។ ហេតុការនេះបានកើតឡើងកាលពីវេលាយប់ម៉ោង ២២និង០០នាទី ថ្ងៃទី ១០ខែមេសា ឆ្នាំ ២០២៤រហូតដល់ម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះវីឡា165 ក្នុងបុរីជីបម៉ុងផ្លូវជាតិលេខ 6 ភូមិបាក់ខែង សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ ។

ករណីខាងលើនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារបានសហការជាមួយកម្លាំងជំនាញ និងកងអន្តរាគមន៏អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប និងបានឲ្យដឹងថា នៅប្រហែលម៉ោង១១យប់ (វេលាកើតហេតុ) ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឲ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ នៅពេលទៅដល់ចំណុចកើតហេតុ ជនដៃដល់ចាប់ផ្តើមធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និងគំរាមជនរងគ្រោះដែលជា( ប្ដីម្ចាស់ផលិតផល Lakmo ) ហើយក៏បាញ់មួយគ្រាប់ចំក្បាលផ្នែកខាងក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

យោងតាមប្រភពពីស្ត្រីជាម្ចាស់ប្រេន Lakamo បានអោយដឹងថាជនសង្ស័យបានគំរាមរកលុយ ២០ ម៉ឺនដុល្លារ តែគាត់បានសុំពន្យា ពេលដល់ម៉ោង២ យប់រំលងអាធ្រាត្រ នៅតែរកប្រាក់មិនបាន និងសុំពន្យាពេលដល់ម៉ោង ៨ ព្រឹកក៍បានទំនាក់ទំនងទៅ ឈ្មោះ Love Riya ដែលជាមិត្តភ័ក្កស្និតស្នាលហើយប្រាប់រឿងហេតុនេះឲ្យជួយរកលុយ និងកុំប្រាប់អ្នកណាឲ្យសោះ។ លុះដល់ព្រឹកម៉ោងប្រមាណ៧ ថ្ងៃទី១១ ខែមេសា ហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចេញទៅអន្ដរាគមន៍ ភ្លាមៗហើយនៅពេលជនដៃដល់បានបើកបង្អួចឃើញក្រុមកម្លាំងអាវុធហត្ថទៅដល់ និងកំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ប្រហែលជាអស់សង្ឃឹមរកផ្លួវរត់លេងរួចនោះ ក៏បានសម្រេចបាញ់សម្លាប់ខ្លួនឯងតែម្ដងទៅ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ ខ្លួនឯងនោះមានឈ្មោះ នី រតនា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ទីលំនៅ ភូមិ ទួលអង្គប់ ឃុំ សំបូរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង និងបានប្រើកាំភ្លើងខ្លី ១ ដើមម៉ាក LOCK លេខ BYHK340 សម្រាប់ធ្វើសកម្មភាពនោះ។

សូមបញ្ជាក់ថា នៅក្នុងករណីកើតហេតុនៅក្នុងវីឡាខាងលើនេះគឺ មានជនរងគ្រោះចំនួន ១២នាក់(អ្នកបម្រើនិងក្រុមការងារលក់ផលិតផលអនឡាញ) ហើយមានម្នាក់ទៀតត្រូវបានគេស្គាល់ គឺអ្នកនាង សុខលីន ដែលជាតារា TiKtok ដ៏ល្បីម្នាក់ ដែលជា ( BA ) របស់ផលិតផល ( អនឡាញ Lakamo ) ត្រូវបានរងរបួសចំករធ្ងន់ធ្ងរ ដោយសារភ័យពេក ហើយលោតពីលើផ្ទះទាក់ជាមួយរបង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img