ឃុំចំនួន៨ ក្នុងទឹកដីស្រុកសង្កែ ខេត្តបាត់ដំបងរងការវាយប្រហារពីខ្យល់កន្ត្រាក់ ទាំងលំនៅឋាន សាលារៀន បណ្តាលឱ្យខូចខាតអស់ជាច្រើនខ្នង។
នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ដោយលាយឡំនឹងខ្យល់កន្ត្រាក់ ដែលបានបោកបក់មកជាមួយផង ហើយបានបោកចូលទៅលើឃុំចំនួន៨ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។
ឃុំទាំង៨ដែលរងគ្រោះដោយគ្រោះធម្មជាតិនេះ គឺឃុំរកា ឃុំតាប៉ុន ឃុំអូរដំបង១ ឃុំអូរដំបង២ ឃុំកំពង់ព្រៀង ឃុំវត្តតាមិម ឃុំកំពង់ព្រះ និងឃុំអន្លង់វិល ដែលបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៥៨ ខ្នងផ្ទះ និងសាលារៀន ២ ខ្នង។
នៅភូមិតាហែន១ ភូមិតាហែន២ ក្នុង ឃុំរកា ៣ ខ្នងផ្ទះ និងសាលារៀន ១ ខ្នង នៅភូមិតាប៉ុន ភូមិបឹងទឹម ភូមិស្វាយស និង ភូមិសម្តេច ក្នុងឃុំតាប៉ុន ៧ ខ្នងផ្ទះ នៅភូមិអូរបោះពោធិ៍ ក្នុង ឃុំអូរដំបង១ ចំនួន៤ ខ្នងផ្ទះ នៅភូមិស្វាយធំ ភូមិស្វាយជ្រំ ភូមិអូរដំបង និង ភូមិកំពង់ម្ដោក ក្នុងឃុំអូរដំបង២ ចំនួន ៣៣ ខ្នងផ្ទះ នៅភូមិថ្មី ក្នុងឃុំកំពង់ព្រៀង ៣ ខ្នងផ្ទះ នៅភូមិកំពង់អំពិល ក្នុង ឃុំវត្តតាមិម ៥ ខ្នងផ្ទះ និងសាលាមត្តេយ្យសហគមន៍ ១ ខ្នង និងនៅភូមិជំនីក ក្នុងឃុំអន្លង់វិល ៣ ខ្នងផ្ទះ តែមិនមានការប៉ពាល់ដល់អាយុជីវិតមនុស្សឡើយ៕




ដោយគិរីដងរែក




