29 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

- Advertisement -spot_img

ស្របពេលដែលគូស្នេហ៍មួយ ចំនួនអាចមានកូនយ៉ាងឆាប់រហ័ស ក្រោយព្យាយាមត្រឹមតែ ២ ឬ ៣ ខែក៏មានគូស្នេហ៍ខ្លះទៀតព្យាយាម រាប់ឆ្នាំហើយនៅតែមិនទាន់មានកូនដូចក្ដីប្រាថ្នា។ ពិតណាស់ការរង់ចាំជារឿងដ៏ពិបាកមួយសម្រាប់គ្នា យើងដែលអាចបង្កជាបញ្ហា ស្រ្តេសឬបាក់ទឹកចិត្តជាដើម។

ហេតុនេះហើយយើងគួរបង្កើនឱកាស នៃការមានផ្ទៃពោះ ដោយការផ្លាស់ប្ដូរទម្លាប់មួយចំនួន ដូចជាបែបបទ រស់នៅរបបអាហារ និង សកម្មភាពដទៃទៀត ។ យ៉ាងណាមិញខាងក្រោមនេះជាកត្តាទាំង ៥ ដែលនាំ ឲ្យយើងពិបាកមានកូនក៏ដូចជាតិចនិក ដោះស្រាយ ។

១. ស្រ្តេស

បញ្ហាស្រ្តេស រ៉ាំរ៉ៃ អាចបង្កផលប៉ះពាល់ ជាច្រើនដល់សុខភាព រួមទាំងលទ្ធភាព នៃការមានកូនរបស់យើង។ នៅពេលដែលយើងទទួល ផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពរាងកាយ និងផ្លូវចិត្តវាអាចកាត់បន្ថយឱកាស នៃការពពោះ ដូចគ្នា ។ ចំណែកឯ បញ្ហាស្រ្តេសធ្ងន់ធ្ងរ អំឡុងពេលមានផ្ទៃពោះ ក៏អាចជះ ឥទ្ធិពល អវិជ្ជមាន ដល់ទាំងសុខភាពម្ដាយ និងទារក ។

២. គេងមិនគ្រប់គ្រាន់

ទន្ទឹមនឹងនេះដែរ ការគេងស្កប់ស្កល់ និងគ្រប់គ្រាន់ពេញមួយយប់មិនត្រឹមតែ មានអត្ថប្រយោជន៍ច្រើន ដល់ស្បែក និងបំពេញ ថាមពលដល់រាងកាយ ប៉ុណ្ណោះទេប៉ុន្តែក៏អាចកាត់បន្ថយស្រ្តេស និងជួយបង្កើនឱកាស នៃការពពោះ ។ ផ្ទុយមកវិញ បើយើងគេងមិន គ្រប់គ្រាន់យើងអាចប្រឈម នឹងបញ្ហាប្រព័ន្ធភាពស៊ាំ ចុះខ្សោយបង្កើនឱកាសឆ្លងមេរោគផ្សេងៗចំនួន មេជីវិតឈ្មោលថយចុះសម្រាប់ បុរស និងបញ្ហាបាត់រដូវសម្រាប់ស្ត្រី។

៣. លើសទម្ងន់

ចំពោះស្ត្រីដែលលើសទម្ងន់ឬធាត់ជ្រុលក៏អាចជួបបញ្ហា ពិបាកក្នុងការមានផ្ទៃពោះខ្លាំងជាងស្ត្រីដែលមានទម្ងន់ខ្លួនសមល្មមពីព្រោះខ្លាញ់ ដែលលើសនៅក្នុងរាងកាយអាចបណ្ដាលឲ្យរដូវមិនទៀងទាត់ ឬការបញ្ចេញពងអូវុល មិនត្រឹមត្រូវ ។ កត្តាទាំងពីរនេះ សុទ្ធតែអាចកាត់បន្ថយលទ្ធភាព នៃការមានកូនដែលនាំឲ្យ ពិបាកមានផ្ទៃពោះ។ មួយវិញទៀតសូម្បីតែទម្ងន់រាងកាយស្គមជ្រុលក៏អាចបង្កជាបញ្ហាដល់ អ្នកដែលព្យាយាមយកកូនដែរ ដូច្នេះហើយស្រី ៗ យើងគួរញ៉ាំអាហារល្អ ៗ និងធ្វើលំហាត់ប្រាណជាទៀងទាត់ដើម្បីជួយឲ្យរាងកាយមាន ភាពសមសួនទើបជាការប្រសើរ។

៤. វដ្ដរដូវមិនទៀងទាត់

ជាក់ស្ដែងមានមូលហេតុជា ច្រើនដែលធ្វើឲ្យស្ត្រីយើងមានរដូវមិនទៀងទាត់ដូចជាបញ្ហាអ័រម៉ូនលើសទម្ងន់ឬស្រ្តេសជាដើម។ បញ្ហានេះ អាចបង្កជាការពិបាកក្នុងការគណនាពេលវេលាបញ្ចេញពងអូវុល ដូច្នេះហើយទោះបីជាយើងព្យាយាមយូរប៉ុន្មានក៏ឱកាសក្នុងការមាន ផ្ទៃពោះមានកម្រិតតិចតួចដែរ ។

៥. បញ្ហាសុខភាព

ក្នុងករណីដែលគ្នាយើង ព្យាយាមយកកូនជាយូរមកហើយ ប៉ុន្តែមិនបានសម្រេចគួរពិគ្រោះយោបល់ជាមួយ នឹងគ្រូពេទ្យជំនាញដើម្បី ស្វែងយល់ពីបញ្ហាដែលរារាំងដល់ការមានផ្ទៃពោះ ។ លើសពីនេះយើងក៏អាចព្យាបាលបញ្ហាសុខភាពនេះ ដើម្បីបង្កើនឱកាសនៃការមាន ផ្ទៃពោះយ៉ាងមានប្រសិទ្ធភាពផងដែរ ៕

ដោយ៖ គីរីដងរែកច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img