29.6 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ស្រីលង្កា ទទួលជំនួយប្រេងបន្ថែមពី រុស្ស៊ី

- Advertisement -spot_img

រុស្ស៊ីយល់ព្រមជួយផ្គត់ផ្គង់ប្រេងដល់ស្រីលង្កាដែលកំពុងខ្វះខាតធ្ងន់ធ្ងរ តាមការស្នើរសុំរបស់រដ្ឋាភិបាល ។

លោក Wijesekera បានបន្ថែមថា ស្រីលង្កាបានទិញផលិតផលប្រេងជាច្រើនតាមរយៈពាណិជ្ជករអន្តរជាតិ ដូចជាសិង្ហបុរី និងពីទីក្រុងឌូបៃជាដើម ហើយបើសិនជា ស្រីលង្កាមានលទ្ធភាព នឹងទិញប្រេងផ្សេងៗទៀតពីប្រទេសរុស្ស៊ី ។

ទន្ទឹមនឹងនោះ មានរបាយការណ៍ជាច្រើនរាយការណ៍ថា ជាងពាក់កណ្តាលនៃការនាំចូលប្រេងរបស់ស្រីលង្កា ភាគច្រើនត្រូវបានអស់ ដោយសារតែវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែរុស្ស៊ីបានជួយផ្គត់ផ្គង់ជាបណ្តោះអាសន្នក្នុងរយៈពេលប៉ុន្មានខែនេះ ។

បើតាមទិន្នន័យបានឲ្យដឹងថា ស្រីលង្កាបាននាំចូលប្រេងពីរុស្ស៊ីចំនួន ២.៦ លានបារ៉ែល ចាប់តាំងពីខែឧសភាមក យ៉ាងហោច ស្មើ ៦០ ភាគរយនៃបរិមាណអ៊ីដ្រូកាបូនសរុបដែលនាំចូលមកក្នុងប្រទេស ។

គួរបញ្ជាក់ថា បច្ចុប្បន្ន សេដ្ឋកិច្ចស្រីលង្កាកំពុងជួបប្រទះវិបត្តិធ្ងន់ធ្ងរ ដោយសារតែបំណុលបរទេស ជាពិសេស គឺប្រទេសចិន ៕

ប្រភព ABC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img