26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ស្មាតហ្វូនល្អឯក Galaxy S22 ស៊េរី ជិះនាគកំណាច Snapdragon 8 Gen1 ល្បឿនលឿនបំផុត និងអភិវឌ្ឍថាមពលថ្មកាន់បានយូរដូចចិត្ត

- Advertisement -spot_img

ថាកូនសុទ្ធទៅវាអស្ចារ្យ … ដល់មកចេញកូនកាត់អ៊ីចឹងរឹតតែកំពូលអស្ចារ្យខ្លាំងជាងមុនទៀត ! ពីមុននាំគ្នានិយាយថាបើ Galaxy ស៊េរី Flagship បំពាក់ប៊ិកវេទមន្តមកជាមួយដូចស៊េរី Note មិនដឹងអស្ចារ្យសាហាវយ៉ាងណាទេ …! បើក្រុមហ៊ុនសាម សុង បំពាក់ថាមពល ថ្មឱ្យកាន់បានយូរមិនដឹងឡូយយ៉ាងណាទេ … ហើយបើក្រុមហ៊ុន សាម សុងបំពាក់កំពូលបន្ទះឈីបនាគក្រហម (Snapdragon) ល្បឿន លឿនមិនដឹងឡូយកប់ប៉ុណ្ណាទេ …!
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវសុបិនក្លាយជាការពិតហើយ និងបានធ្វើឱ្យពិភពលោកកក្រើក ហើយដែរ ! ក្រុមហ៊ុនសាម សុង គឺតែងតែស្តាប់លោកអ្នក និង យល់ពីអ្នក ! ហើយឥឡូវនេះ បានបំបែកកំពូលកំណត់ត្រា ថ្មីនូវអ្វីដែលមិនអាចទៅរួចឱ្យទៅជាភាព អស្ចារ្យខ្លាំងបំផុតមិននឹកស្មាន ដល់ (Break the rules of impossible)! សម្រាប់ Galaxy S22 ស៊េរីលើកនេះគឺហ៊ាននិយាយបានថា ត្រូវបានដុសខាត់ និងផលិតឡើង យ៉ាងល្អបំផុត និងដាំត្រូវចិត្តអ្នកប្រើប្រាស់បំផុតផងដែរ !

សូមបញ្ជាក់ថា Galaxy S22 ស៊េរី ឆ្នាំ 2022 នេះ ត្រូវបានបំពាក់នូវបន្ទះឈីបល្បឿនលឿនបំផុតជំនាន់ចុងក្រោយបំផុត Snapdragon 8 Gen 1 ទំហំ 4 nm ដែលមានល្បឿនលឿនជាមួយនឹងការអភិវឌ្ឍន៍ NPU (Neural Processing Unit) ឱ្យកាន់តែលឿនជាងមុន 73% ថែមទៀត!

អ្វីដែលពិសេសដែលធ្វើឱ្យអតិថិជន ញញឹម បិទមាត់មិនជិតនោះ គឺថាមពលថ្មធំកាន់បានយូរ (Long Lasting Battery) ដែលអាច កំដរអ្នកបានរហូតដល់ 2 ថ្ងៃ ( សម្រាប់ ម៉ូ ឌែ ល S22 Ultra & S22+) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿន លឿន 45W! សាកថ្ម តែ20 នាទីប៉ុណ្ណោះ អាចប្រើបានពេញមួយថ្ងៃ ! សាកតែ 4នាទី អាចទស្សនា វីដេអូបានម៉ាចប់ ! ឡូយ …! ឡូយ …!

គ្រាន់តែអ្វីដែលបានបង្ហាញជូន ខាងលើនេះ លោកអ្នក នឹងទទួលបាន បទពិសោធន៍ កម្លាំងម៉ាស៊ីន ខ្លាំង ដើរលឿន មិនទាក់មិន ឡើងកម្តៅទោះបើកកម្មវិធីច្រើនប៉ុណ្ណាក៏អត់បញ្ហា … និងកាន់ថ្មធ្លាយថ្ងៃបានថែមទៀត …! ពិតជាល្អលើសពីការំពឹងទុក … ពិតជា ស័ក្ដិសម ជាស្មាតហ្វូន ដ៏ល្អ ឯកក្នុង ពិភពលោកគ្មានពីរពិតមែន …!

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img