29 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

ស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំតំឡើងស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50m* 1,50m ចំនួនបីផ្ទាំងចាប់ពីព្រំប្រទល់នរាយណ៏ស្រុកឈូករហូតដល់ក្លោងទ្វារចូលក្រុងកំពត

- Advertisement -spot_img

ខេត្តកំពត៖ ដោយសារមានសំណូមពរក៏ដូចជាការផ្តល់មតិជាច្រើនពីបងប្អូនប្រជាពលរដ្ឋទាំងអស់ពាក់ពន្ធ័ស្លាកសញ្ញាកំណត់ល្បឿនតូចមើលមិនឃើញនោះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានរៀបចំធ្វើស្លាកសញ្ញាកំណត់ល្បឿនដែលមានទំហំ 1,50m* 1,50m ចំនួនបីផ្ទាំងចាប់ពីព្រំប្រទល់នរាយណ៏ស្រុកឈូករហូតដល់ក្លោងទ្វារចូលក្រុងកំពតដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រ ដើម្បីងាយស្រួលបងប្អូនមើលឃើញនេះជាគំរូស្លាកសញ្ញាដែល ក្រុមការងាររបស់លោកបានរៀបចំធ្វើរួចហើយ និងយកទៅតំឡើងនៅថ្ងៃស្អែកនេះ នៅតាមគោលដៅដែលលោកបានគ្រោងទុក។

លោកបានបន្តែមទៀតថា ចំពោះការចុះបាញ់ល្បឿនក៏យើងខ្ញុំនៅបន្តប្រាប់បងប្អូនមុនមួយថ្ងៃដរដែល សង្ឃឹមថាបងប្អូននិងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូនជនរួមជាតិទាំងអស់និងសូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img