ភ្នំពេញ៖ ស្ត្រីម្នាក់ជាជនពិការ បានស្លាប់នៅក្នុងភ្នក់ភ្លេីងយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ជាប់ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នា វេលាម៉ោង០១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ុ ថុន ភេទប្រុស អាយុ ៥៧ឆ្នាំ(ជនជាតិខ្មែរ) មុខរបរ រត់កង់បី មានទីលំនៅទីតាំងកើតហេតុ ។ រីឯជនរងគ្រោះដែលស្លាប់ក្នុងភ្នក់ភ្លេីងមានឈ្មោះ មើ ផលជាតិ ភេទស្រី អាយុ៤៣ឆ្នាំ(ជនជាតិខ្មែរ) មុរបរនៅផ្ទះ រស់នៅទីតាំងកើតហេតុខាងលើ (ជាជនពិការ) ។
សមត្ថកិច្ចបានបញ្ចាក់ថា ផ្ទះរងគ្រោះខាងលេីជាប្រភេទសំណង់ ឈើលើ ថ្មក្រោម ទំហំ៧ម៉ែត្រx៨ម៉ែត្រ ដោយមូលហេតុ នៃការឆាបឆេះនេះគឺមកពីទុស្សេចរន្តអគ្គិសនី ដែលបណ្ដាលឱ្យខូចខាតសម្ភារៈ និងផ្ទះទាំងស្រុងបែបនេះ ។
ក្នុងប្រតិបត្តិការ សង្គ្រោះគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ស្មើ១៥ម៉ែត្រគូប រួមមាន ៖ រថយន្តស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០២គ្រឿង និងរថយន្តក្រុមហ៊ុនស្របៀកម្ពុជាចំនួន០១គ្រឿង ដោយត្រូវបានបាញ់រលត់ទៅវិញនៅវេលាម៉ោង០២ និង៥៧នាទីរំលងអាធ្រាត ថ្ងៃខែដដែល ៕




ដោយគិរីដងរែក