តុលាការកំពូលកាលពីម្សិលមិញបានតម្កល់ការកាត់ទោសរយៈពេល១២ឆ្នាំទៅលើស្ត្រីម្នាក់ពីបទកាប់មុខនិង ដៃរបស់ក្មេងស្រីអាយុ៥ឆ្នាំខណៈដែលនាងខឹងនឹងក្មេងស្រីដែលយកដុំថ្មគប់កូនប្រុសអាយុមួយឆ្នាំធ្វើឲ្យក្មេង នោះរបួសក្បាល ។
លោក ឃឹម ប៉ុណ្ណប្រធានចៅក្រមជំនុំជម្រះបានថ្លែងថាស្ត្រីដែលត្រូវជាប់ចោទឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ រស់នៅភូមិបុរីឈូកវ៉ា២សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ៍សែនជ័យ ។
លោកចៅក្រម បានកំណត់អត្តសញ្ញាណជនរងគ្រោះឈ្មោះ ឡាស ម៉ាវីលីយ៉ា រស់នៅភូមិជាមួយគ្នា ។
លោក បាន មានប្រសាសន៍ថា ៖ « តុលាការកំពូលបានសម្រេចតម្កល់ការកាត់ទោសរបស់ លី ប៊ុនធឿន ដោយសារតែក្រុមប្រឹក្សាចៅក្រមនៃតុលាការកំពូលចាត់ទុកការកាត់ទោសដោយតុលាការរួចហើយនៅពេល ពិចារណាពីភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មនិងការចោទប្រកាន់របស់ស្រ្តីរូបនោះ » ។
លោកបានបន្ថែមថា៖ « ដូច្នេះតុលាការកំពូលនឹងមិនពិចារណាកាត់បន្ថយទោសបន្ថែមទៀតទេ » ។
លោក ចៅក្រមមានប្រសាសន៍ ប៊ុនធឿនត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេច ផ្តន្ទាទោសដាក់ពន្ធ នាគាររយៈពេល១២ឆ្នាំកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២ ០ ។ តុលាការក៏បានបង្គាប់ឱ្យនាងសងជំងឺចិត្ត ចំនួន ២០០ លានរៀល ( ប្រហែល ៥ ម៉ឺន ដុល្លារ ) ដល់អ្នកស្រីហុង គឹមលាងអាយុ ២៩ ឆ្នាំជាម្ដាយ របស់ជនរងគ្រោះ ។
លោកថា ប៊ុនធឿន បានយកសំណុំរឿងនេះទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញដែលបានច្រានចោល បណ្តឹងឧទ្ធរណ៍កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំមុន ។ បន្ទាប់មកស្រ្តីរូបនោះបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ។
លោក បន្តថា ស្រ្តីរូបនោះត្រូវបានចោទប្រកាន់ពីបទ « ធ្វើ ទារុណកម្ម និង អំពើឃោរឃៅដោយមានស្ថាន ទម្ងន់ទោស » តាមមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ ។
លោកបានបន្ថែមថាប៊ុនធឿនត្រូវបានចាប់ខ្លួននៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២០ បន្ទាប់ពីនាងបានកាប់ ជនរងគ្រោះ ។
យោងតាមឯកសាររបស់តុលាការកាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០ ជនរងគ្រោះ និងកូនប្រុសរបស់ ជនជាប់ចោទឈ្មោះ លី សុផា ន់ណារក្ស កំពុងលេងជាមួយក្មេងផ្សេងទៀតនៅមុខផ្ទះជនរងគ្រោះ ។
ពេលកំពុងលេងក៏មានការឈ្លោះប្រកែកគ្នារវាងជនរងគ្រោះនិងកូនប្រុសជនជាប់ចោទ ។ ជនរងគ្រោះយក ដុំថ្មគប់ទៅលើក្មេងប្រុសរងរបួសត្រង់ថ្ងាសរួចរត់គេចខ្លួនបាត់ ។
ជនជាប់ចោទបាននាំកូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ នាងបានប្រាប់ម្តាយជនរងគ្រោះអំពីឧបទ្ទវហេតុនេះ និងសុំសំណងព្យាបាលកូនប្រុសនាង ។ ប៉ុន្តែម្តាយជនរងគ្រោះមិនព្រមសង ៕
ដោយគីរីដងរែក