28.6 C
Phnom Penh
Tuesday, August 4, 2026
- Advertisement -spot_img

ស្តេច Charles អង់គ្លេស ត្រូវគេគប់ស៊ុតដាក់បាន

- Advertisement -spot_img

បុរស ម្នាក់ ត្រូវ បាន ចាប់ ខ្លួន បន្ទាប់ ពី គប់ ស៊ុត ដាក់ព្រះ មហាក្សត្រអង់គ្លេស តែមិនចំ អំឡុង ពេលទ្រង់បំពេញព្រះរាជទស្សនកិច្ចក្នុង ទីក្រុង Luton។

ប៉ូលិស Bedfordshire និយាយថា ជនសង្ស័យម្នាក់ក្នុងវ័យ២០ឆ្នាំ ត្រូវបាននាំទៅឃុំឃាំងដោយសង្ស័យថា បានរំលោភបំពាន បន្ទាប់ពីគាត់ត្រូវបានឃាត់ខ្លួននៅទីលាន St George’s Square។

សន្តិសុខបាននាំព្រះមហាក្សត្រ ចេញឆ្ងាយពីហ្វូងមនុស្សនៅខាងក្រៅសាលាក្រុង ប៉ុន្តែនៅតែបន្តចាប់ដៃជាមួយសាធារណជន នៅកន្លែងផ្សេង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលស្តេច Charles ទី៣ ត្រូវបានគេគប់ស៊ុតសំដៅលើ។ អ្នក តវ៉ា ម្នាក់ ក៏ ត្រូវ បាន ចាប់ ខ្លួនផងដែរ កាល ពី ខែ មុន បន្ទាប់ ពី គប់ ស៊ុត ដាក់ ព្រះអង្គ ក្នុង ទីក្រុង York៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img