ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានយកឈ្នះលើគូប្រជែងឡាវ ៤-១ ក្នុងការប្រកួតពូល B ជាលើកទី២ ដែលធ្វើឡើងនៅកីឡដ្ឋាន Thien Truong នៃទីក្រុង Nam Dinh កាលពីថ្ងៃទី៩ ខែឧសភា ដែលនេះជាផ្នែកមួយនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នៅប្រទេសវៀតណាម។
ក្រុមកម្ពុជាបានធ្វើ ល្អ ប្រសើរដោយធ្វើវាយបកប្រឆាំងភ្លាមៗ ក្នុងការស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងនាទីទី១៣ ប៉ុណ្ណោះ។ ក្រុមទាំងពីរ បានខកខានឱកាសមួយចំនួនក្នុងការស៊ុតបញ្ជូលទីដូច្នេះតង់ទីមួយបានបញ្ចប់ក្នុងលទ្ធផល ២-០ ។
ចូលដល់តង់ទី២ កីឡាករកម្ពុជារកបាន២គ្រាប់ទៀតនៅនាទី៦៣ និង៧១ ខណៈឡាវរកបានតែ១គ្រាប់នៅនាទី៦៧។
ពូល B មានប្រទេសឡាវកម្ពុជា ថៃសិង្ហបុរី និងម៉ាឡេស៊ី។
ដោយគីរីដងរែក