28 C
Phnom Penh
Saturday, September 21, 2024
- Advertisement -spot_img

សំណាបយោងដី

- Advertisement -spot_img

ព្រឹត្តិការណ៍នៃការលែងលះរបស់លោក ប៊ីល ហ្គេត បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង កាល ពី ឆ្នាំមុននោះ …

តើហេតុអ្វីបានជាស្រីចាស់អាចនៅមានភាពទាក់ទាញបាន?

យោងតាមឯកសារបរទេស លោកប្រធានាធិបតីបារាំង ដែលជាប់ឆ្នោតមានអាយុទើបតែ៣៩ឆ្នាំប៉ុណ្ណោះ នៅ អាណត្តិ ទី ១ ប៉ុន្តែនេះមិនមែនជាដំណឹងគួរឲ្យភ្ញាក់ផ្អើលទេ… លោកបានរៀបការជាមួយភរិយា ដែលមានអាយុ៦៤ឆ្នាំ ហើយនេះក៏មិនគួរឲ្យភ្ញាក់ផ្អើលដែរ…ភរិយារបស់លោក គឺជាគ្រូបង្រៀនរបស់លោក កាលពី២៤ឆ្នាំមុន ហើយនេះក៏មិនគួរឲ្យភ្ញាក់ផ្អើលទៀតដែរ…

កាលនោះ អ្នកគ្រូរបស់លោក មានកូនស្រីម្នាក់ ដែលជាមិត្តរួមថ្នាក់របស់លោក។ គេរាល់គ្នា រួមទាំងមាតាបិតារបស់លោក សុទ្ធតែបានគិតថា បុត្រីរបស់អ្នកគ្រូលោក គឺជាមិត្តស្រីរបស់លោក។ ទេ! ពិតជាខុសហើយ!លោកបានចាប់ចិត្តស្រឡាញ់ភរិយារបស់លោក កាលពីលោកទើបតែមានអាយុ១៥ឆ្នាំតែប៉ុណ្ណោះ។ នៅអាយុ១៧ឆ្នាំ លោកបានសន្យានឹងរៀបការនឹងភរិយា ដែលកាលនោះមានអាយុ៤២ឆ្នាំ។

លោកបានរៀបការនៅឆ្នាំ២០០៧ ដែលលោកមានអាយុ៣០ឆ្នាំ រីភរិយាមានអាយុជិត៥៥ឆ្នាំ។ លោកនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី គឺ ៦ខែមុនបុណ្យខួបកំណើតទី៤០ឆ្នាំរបស់លោក ខណៈដែលភរិយារបស់លោកមានកូនធំពេញវ័យ៣នាក់ និងចៅ៧នាក់។

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងនិងភរិយារៀបការបានជិត១០ឆ្នាំហើយ។ លោកធ្លាប់មានប្រសាសន៍ថា៖ ” ប្រសិនបើពុំមានភរិយារបស់ខ្ញុំទេ ខ្ញុំមិនមានថ្ងៃនេះទេ!”

លោកមានទំនាក់ទំនងស្នេហាមួយ ដែលខុសប្លែកពីគេ ព្រោះភរិយារបស់លោកមានអាយុបងលោកចំនួន២៤ឆ្នាំ ហើយធ្លាប់ជាគ្រូបង្រៀនរបស់លោកទៀតផង។

នៅពេលដែលលោកមានអាយុ១៧ឆ្នាំ លោកបានសារភាពប្រាប់អ្នកគ្រូថា៖ ” ខ្ញុំស្រឡាញ់អ្នកគ្រូ!”

យោងតាមព័ត៌មានរបស់ BBC បានឲ្យដឹងថា នៅពេលដែលមាតាបិតារបស់លោកបានដឹងពីស្នេហារបស់លោក ពួកគាត់បានបញ្ជូនលោកទៅឲ្យឆ្ងាយ ដើម្បីសិក្សា។

មុននឹងលោកចាកចេញ លោកបានជម្រាបអ្នកគ្រូរបស់លោកថា៖”ទោះជាមានអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំត្រូវតែរៀបការជាមួយអ្នកគ្រូដែរ!”

យោងតាមព័ត៌មានរបស់ Telegraph បានឲ្យដឹងថា ទំនាក់ទំនងស្នេហារបស់លោក បានបង្កនូវបញ្ហាអាស្រូវ ក៏ប៉ុន្តែយោងតាមព័ត៌មានរបស់ CNN នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រជាជនបារាំងដែលជាម្ចាស់ឆ្នោតបានចាត់ទុកថា វាពុំមែនជាបញ្ហាអាស្រូវឡើយ។

ជាការពិត ប្រជាជនបារាំងហាក់ដូចជាពេញចិត្តនឹងលោក ព្រោះតែលោកបានរៀបការជាមួយស្ត្រី ដែលមានអាយុច្រើនជាងលោក។

ភរិយារបស់លោក ពិតជាបានដើរតួនាទីដ៏សកម្មនៅក្នុងយុទ្ធនាការបោះឆ្នោតនៃការជ្រើសរើសប្រធានាធិបតី ហើយត្រូវបានគេចាត់ទុកថា ជាបញ្ញាវន្តដៃគូនិងជំនិតដ៏សំខាន់របស់លោក។

លោកមានប្រសាសន៍ថា៖ ” យើងមានគ្រួសារមួយ ដែលមិនមែនបែបបុរាណទេ តែសូមមេត្តាកុំគិតថា យើងមិនសូវស្រឡាញ់គ្នាឲ្យសោះ!

ប្រហែលជាគ្រួសារបែបបុរាណខ្លះ ស្រឡាញ់គ្នាតិចជាងយើងផង មើលទៅនោះ!”

មិនទាន់ចប់ត្រឹមនេះទេ គឺកាលពីថ្ងៃម្សិលមិញនេះ លោកអេម៉ានូអែល ម៉ាក្រុង បានជាប់ឆ្នោតជាប្រធានាធិបតីនៅអាណត្តិទី២ទៀត!

នៅក្រោយបុរសជោគជ័យម្នាក់ពិតជាមានស្ត្រីម្នាក់ដ៏អស្ចារ្យមែន!

ប្រែសម្រួលពីអត្ថបទបរទេស ដោយ Kiridangrek

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img