27 C
Phnom Penh
Saturday, November 23, 2024
- Advertisement -spot_img

សៅ រង្សី និងហ៊ុន គឹមហៀង ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រដាល់សកល

- Advertisement -spot_img

កីឡាករប្រដាល់សកលកម្ពុជា២នាក់ទៀតហើយ គឺ សៅ រង្សី និង ហ៊ុន គឹមហៀង បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម​សៅ រង្ស៊ី ដែល ប្រកួតក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាមបានយកឈ្នះពិន្ទុអ្នកប្រដាល់ម៉ាឡេស៊ី
Sheikh Rahmatulah Bin Ibrahim ។

អ្នកប្រដាល់កម្ពុជាមួយរូបទៀតគឺ ហ៊ុន គឹមហៀង ដែលប្រកួតក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាមនោះបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ ទីម័រ ខាងកើត Delio Anzaqeci Mouzinho ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១។

ដូច្នេះគិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា នេះកម្ពុជា មានអ្នកវាយសកល៤នាក់ដែលមានឈ្មោះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលបូករួមទាំងព្រំ សំណាង និងវី ស្រីស្រស់ ដែលរង់ចាំស្រាប់។

សម្រាប់ការប្រកួតនៅថ្ងៃអង្គារ នេះវិញ ទូច ដេវីត ត្រូវប៉ះកីឡាករហ្វីលីពីន ក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម គូទី៨។ ដៃគូរបស់ដេវីត គឺ James Palicte ដែលជាម្ចាស់មេដាយមាសឆ្នាំ២០១៩។

ចំណែកនៅសុខទី ត្រូវប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ាគូទី៣។ ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង ៤ល្ងាចតទៅ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img