25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សេដ្ឋីអង់គ្លេស ជួលធនាគារយក្សក្នុងការដេញថ្លៃទិញក្លិប Man Utd

- Advertisement -spot_img

ដើម្បីទប់ស្កាត់វិនិយោគិនកាតាបានផុស ១ នាទីមុននៅថ្ងៃសៅរ៍ ១១ កុម្ភៈ ២០២៣ដោយ Inn Piseyលោក Sir Jim Ratcliffe បាន ចាប់ផ្ដើមការដេញថ្លៃទិញយក Manchester United របស់លោកនៅក្នុងខែមករា ប៉ុន្តែនឹងត្រូវប្រឈមមុខ នឹងការប្រកួតប្រជែង ដើម្បីស្នងតំណែងពីគ្រួសារ Glazer ពីក្រុមអ្នកវិនិយោគកាតា។

លោក Sir Jim Ratcliffe បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទិញ Manchester United ដោយជួលធនាគារធំ ២ Goldman Sachs និងJPMorgan ដើម្បីណែនាំលោកក្នុងអំឡុងពេល ដំណើរការទិញក្លិប។

បុរសមានបំផុតរបស់ចក្រភពអង់គ្លេសបានបញ្ជាក់ កាលពីខែមករា ថាលោកមានបំណងព្យាយាម និងគ្រប់គ្រង Old Trafford ពី គ្រួសារ Glazer ដែលបានប្រកាសកាលពីខែ វិច្ឆិកា ថាក្លិបត្រូវសម្រាប់លក់ ។ Ratcliffe គឺជាភាគីទី១ ដែលផ្សព្វផ្សាយជាសាធារណៈ ជាមួយ នឹងការចាប់អារម្មណ៍របស់លោកប៉ុន្តែរបាយការណ៍កាលពីដើមសប្ដាហ៍នេះ បានអះអាងថាលោក នឹងប្រឈមមុខ នឹងការ ប្រកួតប្រជែងពីក្រុមវិនិយោគិនកាតា ។

ការផ្តល់ជូនជាផ្លូវការសម្រាប់ United នឹងត្រូវដាក់ជូនក្នុងពេលឆាប់ៗ នេះ ខណៈ Avram និង Joel Glazer សម្លឹងមើលការលក់ ចេញ និងបញ្ចប់ភាពជាម្ចាស់ជិត១៨ ឆ្នាំដោយគ្រួសាររបស់ពួកគេ ។ Ratcliffe កំពុងព្យាយាមដោយ មិនបណ្ដោយខ្លួនឡើយខណៈ គេ ដេញថ្លៃដើម្បីគ្រប់គ្រង និងបានទទួលសេវាកម្មពី Goldman Sachs និង JPMorgan ដើម្បីជួយ ។

នេះបើយោងតាមBloomberg ដែលអះអាងថាក្រុមហ៊ុន Wall Street ទាំងពីរនឹងធ្វើការសិក្សាលទ្ធភាពមួយក្នុងការដេញថ្លៃ របស់ Ratcliffe ដើម្បីកាន់កាប់បិសាចក្រហម។ នាយកប្រតិបត្តិរបស់ INEOS កំពុងពិភាក្សាអំពីហិរញ្ញប្បទានបំណុលសម្រាប់ការផ្តល់ជូន សម្រាប់លោកដើម្បីទិញក្លិប ។

របាយការណ៍នេះ បន្ថែមថា Goldman Sachs និង JPMorgan មានឆន្ទៈគាំទ្រការដេញថ្លៃទិញយកជាមួយមូលបត្រ បំណុល និង ប្រាក់កម្ចីដែលនឹងឃើញធនាគារទាំងពីរ គ្របដណ្ដប់លើតម្លៃនៃបំណុល ដែលមានស្រាប់របស់ United ដែលមានប្រហែល៨០០ លាន ដុល្លារហើយអាចមានសក្ដានុពលកើនឡើងជាច្រើនទៀត។

ដំបូងឡើយ The Glazers កំណត់តម្លៃចន្លោះ ពី ៦ ពាន់លានផោនទៅ ៨ ពាន់លានផោនសម្រាប់បិសាច ក្រហម ប៉ុន្តែផលបូកនៅ ក្នុងតំបន់៤ ពាន់លានទៅ ៤,៥ ពាន់លានផោនហាក់ដូចជាប្រាកដនិយមជាង។ ក្លិបនេះមានតម្លៃប្រហែល៣ពាន់ លានផោននៅលើ ផ្សារហ៊ុនញូវយ៉ក ដូច្នេះការដេញថ្លៃរហូតដល់ ៤.៥ ពាន់លានផោនអាចគ្រប់គ្រាន់ ដើម្បីបិទ ការកាន់កាប់ពេញលេញពីគ្រួសារអាមេរិក មួយនេះ។

Ratcliffe ដែលជាអ្នកគាំទ្រក្រុម United កាលពីកុមារភាពក៏ជាអ្នកទិញសំបុត្រមួយរដូវ កាលពេញនៅ ឯកីឡដ្ឋាន Stamford Bridge ហើយ បានបរាជ័យជាមួយ នឹងកិច្ចខិតខំ ប្រឹងប្រែងចុងក្រោយក្នុងការទិញក្លិប Chelsea ពី Roman Abramovich កាលពី ឆ្នាំមុន ។ ប្រធាន INEOS មានការខិតខំប្រឹងប្រែងផ្នែកកីឡាជាច្រើនរួចទៅហើយនិងជាម្ចាស់ក្លិបបារាំងNice ប៉ុន្តែលោកបាននិយាយកាលពី អតីតកាលអំពីបំណងប្រាថ្នារបស់លោកក្នុងការធ្វើជាម្ចាស់ក្លិបកម្រិតកំពូលមួយ។

កាលពីខែមករា អ្នកនាំពាក្យរបស់ Ratcliffe បានបញ្ជាក់ប្រាប់កាសែត The Times ថា “ យើងបានចូលខ្លួនយើងជា ផ្លូវការហើយ ”ទាក់ទងនឹងការដេញថ្លៃទិញយក United។ បិសាចក្រហមត្រូវបានគ្រប់គ្រង ដោយគ្រួសារ Glazer តាំងពីឆ្នាំ ២០០៥ នៅពេល ដែល ពួកគេបានបញ្ចប់ការទិញនេះ ។

អ្នកគាំទ្របានខឹងសម្បា កាន់តែខ្លាំង ចំពោះម្ចាស់ក្លិបក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ តែលទ្ធផលមិនល្អការទូទាត់ ភាគលាភដែលមិនពេញនិយម និងរឿងអាស្រូវ European Super League៕

ប្រភព Blomberg.com ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img