27 C
Phnom Penh
Thursday, February 6, 2025
- Advertisement -spot_img

សេដ្ឋកិច្ចកម្ពុជា នឹងកើន ៥,១ % នៅឆ្នាំ ២០២២

- Advertisement -spot_img

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ត្រូវបានគេរំពឹងថានឹងមានកំណើនខ្ពស់ជាង ការព្យាករលើកមុន ដែលមាន៦,២ ភាគរយ ។

សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,១ ភាគរយនៅឆ្នាំនេះ និង៦,២ ភាគរយ នៅ ឆ្នាំ ២០២៣ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ព្យាករណ៍នេះបានអនុវត្តតាមការវាយតម្លៃបឋម នៃស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាដោយបេសកកម្មរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ ( I M F ) ។

ទាក់ទង នឹងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងប្រទេសនេះលោកAlasdair Scot t ប្រធានបេសកកម្មរបស់ IMF ប្រចាំ កម្ពុជា មានប្រសាសន៍ថា កំណើននេះ នឹងកើតឡើងដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចសង្គម ទោះបីជាមានហានិភ័យមួយចំនួន ដូចជាអតិផរណាខ្ពស់សង្គ្រាមរុស្ស៊ី- អ៊ុយ ក្រែន ដែលកំពុងបន្ត ។

លោកថាការធ្លាក់ចុះ នៃ សេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយ រូបិយវត្ថុលឿនជាងការរំពឹងទុកក្នុងប្រទេស អភិវឌ្ឍន៍ ។

លោកបន្តថាជាមួយគ្នានេះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាងការព្យាករណ៍ពីមុនដែលមាន ៦,២ ភាគរយ ដែល ភាគច្រើន ដោយសារតែ កំណើន នៃ វិស័យ ទេសចរណ៍ ។

IMF ក៏បានជំរុញ ឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការទាន់ពេល វេលាដើម្បីដោះស្រាយបញ្ហាប្រឈមសង្គមនិងសេដ្ឋកិច្ច និង ទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ – ១ ៩ ។ ជាពិសេស យុទ្ធនាការ ចាក់វ៉ាក់សាំងដ៏ជោគជ័យរបស់កម្ពុជាគួរតែបន្ត ។

ក្រុមការងារនៃបេសកកម្មក៏បានសម្តែងនូវឆន្ទៈដ៏មុតមាំក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ កំពូលអាស៊ាន ឆ្នាំ ២០២២ នា ពេលខាងមុខនិងផ្តល់ការគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាល កម្ពុជាទាក់ទង នឹងជំនួយ បច្ចេកទេស និង គោលការណ៍ ណែនាំ ។

លោកអូនព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងពីសារៈសំខាន់ នៃ បេសកកម្មបច្ចុប្បន្នរបស់ IMF ក្នុងបរិបទនៃភាព មិនច្បាស់លាស់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកើន ឡើងដូចជាសង្រ្គាម រុស្ស៊ី- អ៊ុយ ក្រែនដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ប្រទេសជុំវិញពិភពលោក ។

លោករដ្ឋមន្ត្រីក៏បានស្នើឱ្យ IMFពិនិត្យមើលលើបញ្ហាសំខាន់ ៗចំនួនបីក្នុងប៉ុន្មាន ខែខាងមុខរួមទាំងការកើនឡើង អតិផរណាដោយសារ សង្គ្រាម រុស្ស៊ី- អ៊ុយ ក្រែននិងផលប៉ះពាល់របស់វាមកលើសេដ្ឋកិច្ចកម្ពុជាជាពិសេសក្នុងវិស័យកសិកម្ម ។

ជាងនេះទៅទៀតមានបញ្ហាជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័ស នៃឥណទានឯកជននិងហា និ ភ័យសេដ្ឋកិច្ច ដែល ប្រឈមមុខដោយវិស័យសំណង់និងអចលនទ្រព្យ ។ បេសកកម្មនេះក៏ត្រូវបានជំរុញឱ្យពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ ប្រមូលចំណូលរបស់រដ្ឋាភិបាល និងប្រភពថវិកា ៕


ដោយៈ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img